(ភ្នំពេញ)៖ នៅថ្ងៃទី០២ ទី០៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយគ្រឿងបំពងឃោសនសព្ទ របស់អាវុធហត្ថរាជធានីភ្នំពេញ បានចុះ សហការជាមួយអជ្ញាធរមូលដ្ឋាន និងកម្លាំងពាក់ព័ន្ធចម្រុះផ្សេងៗទៀត ដើម្បីធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ដល់មូលដ្ឋានខណ្ឌចំនួន០៤បន្ថែមទៀតគឺ ខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌឬស្សីកែវ បន្ទាប់ពីបានផ្សព្វផ្សាយរួច០៤ខណ្ឌមុនកាលពីថ្ងៃទី៣១ខែមីនា និងថ្ងៃទី០១ខែមេសា កន្លងមក គឺខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ ខណ្ឌបឹងកេងកង និងខណ្ឌចំការមន។

គោលបំណង ដែលអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនេះ គឺដើម្បីឲ្យប្រជាជនមហាជនបានជ្រួតជ្រាប និងបានចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លង កូវីដ-១៩ ទាំងអស់គ្នា តាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។