(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស ធ្វើការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ជាបណ្ណោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ នេះបើតាមលិខិតរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។

វិធានការផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំ អះអាងថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕