(កំពង់ចាម)៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិកម្ម ចុះត្រួតពិនិត្យតាមបណ្តាឱសថស្ថានមួយចំនួនក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

លោក ស៊ាន ស៊ីណាត ប្រធាន ក.ប.ប ខេត្តកំពង់ចាម បានថ្លែងថា សកម្មភាពនៃការត្រួតពិនិត្យនេះយើងផ្តោតសំខាន់ទៅលើតម្លៃម៉ាស ទឹកសម្លាប់មេរោគ អាល់កុលក្លែងក្លាយ ឧបករណ៍ តេស្ត COVID-19 ដែលហាមមិនឲលក់ និងប្រកាស ១៧២ស្តីពីការបិទស្លាកថ្លៃលើទំនិញជាប្រាក់រៀល។ ក្រោយពីត្រួតពិនិត្យពីឃើញមានលក់ អាល់កុលក្លែងក្លាយ (មេតាណុល) និងឧបករណ៍តេស្ត COVID-19។

ជាមួយគ្នានេះ មន្រ្តីបានពន្យល់ណែនាំអំពីការឲ្យបិទស្លាកតម្លៃលើ ទំនិញ ម៉ាស ទឹកសម្លាប់មេរោគ អាល់កុល រួមទាំងការចែកជូនទៅម្ចាស់ឱសថស្ថានម៉ាតនូវសេចក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើ ទីផ្សារ របស់ក្រសួងពាណិជ្ជកម្ម នៅក្នុខេត្តប៉ៃលិនផងដែរ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្រាប់នៅកម្ពុជា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការ តាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហ័សរកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕