(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញនូវសារអប់រំថ្មីមួយ ដោយជំរុញឲ្យប្រជាពលរដ្ឋចេះការពារខ្លួន និងអនុវត្តការរស់នៅឲ្យឆ្ងាយពីគ្នា (គម្លាតសង្គម) ដើម្បីខ្លួនឯង និងក្រុមគ្រួសារ មានសុវត្ថិភាព បញ្ឈប់ការរីករាលដាលជំងឺកូវីដ១៩។

សារអប់រំរបស់ក្រសួងសុខាភិបាល បានផ្តល់ដំបូន្មានចំនួន៦ចំណុច ដូចខាងក្រោម៖

១៖ ជៀងវាងប៉ះពាល់ជិតស្និទជាមួយ អ្នកមានជំងឺផ្លូវដង្ហើម ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឬផ្តាសាយ។

២៖ ជៀសវាងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលមិនចាំបាច់។ ប្តូរពេលវេលាធ្វើដំណើរ ជៀសវាងម៉ោងមមាញឹក។

៣៖ ធ្វើការពីផ្ទះ នៅកន្លែងដែលអាចធ្វើការទៅបាន។

៤៖ ជៀសវាងការជួបជុំក្នុងសង្គម និងកន្លែងប្រមូលផ្តុំ ដោយជាហាងស្រា រោងភាពយន្ត ភោជនីយដ្ឋាន ហាងកាហ្វេ បារ ក្លឹមកម្សាន្ត។

៥៖ ជៀសវាងការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ។ រក្សាទំនាក់ទំនង ដោយប្រើទូរស័ព្ទ អ៊ីនធើណេត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

៦៖ ស្វាគមន៍ដោយការសំពះ ជំនួសដោយការចាប់ដៃ និងអោប។ រក្សាចម្ងាយយ៉ាងតិច ១.៥ម៉ែត្រពីគ្នា៕