(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបន្តចុះទៅដល់ស្រុកជាយដែនខ្មែរ-ថៃ ដើម្បីចែកអំណោយជាម៉ាស ម៉ាស៊ីនវាស់កម្តៅ ទឹកអាល់កុលលាដៃ ទឹកផ្លែឈើកំប៉ុង និងថវិកាចែកដល់សមត្ថកិច្ចជំនាញគ្រប់ប្រភេទក្រុមគ្រូពេទ្យ នៅស្រុកសំពៅលូន និងស្រុកកំរៀង។

នៅក្នុងឱកាសនោះ អភិបាលខេត្តក៏បានផ្សព្វផ្សាយអប់រំជូនពួកគាត់ឱ្យបានយល់ច្បាស់ពីវិធានការការពារ ទប់ស្កាត់ វីរុស COVID-19 ព្រមទាំងជំរុញឲ្យអាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយ បញ្ច្រៀបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋទាំងអស់ ពិសេសណែនាំពលរដ្ឋដែលទើបមកពីថៃ និងប្រទេសនានាសូមស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។

លោក ងួន រតនៈ បានថ្លែងថា នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោកបានជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំង១៤ ត្រូវបន្តផ្សព្វផ្សាយបញ្ច្រៀបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋទាំងអស់ ពិសេសណែនាំពួកគាត់ដែលទើបមកពីថៃ និងប្រទេសនានាសូមស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ជាពិសេសបងប្អូនត្រូវមានអនាម័យល្អ ដោយពាក់ម៉ាស់ការពារជា លាងដៃជាមួយសាប៊ូ ទឹកអាល់កុលលាងសម្អាតដៃ ជាប្រចាំពេលចាប់កាន់វត្ថុផ្សេងៗ។

លោក ងួន រតនៈ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ពិសេសស្រុកជាយដែន ត្រូវបន្តចុះស្រាវជ្រាវរកអ្នកដែលទើបមកពីប្រទេសថៃ សូមឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ដើម្បីការពារ ការឆ្លងករណីណាមួយ និយាយនេះមិនមែនជាការរើសអើងអ្វីនោះទេ ហើយមិនបានចោទថា ឱ្យតែអ្នកមកពីថៃ គឺសុទ្ធតែមានផ្ទុកវីរុស COVID-19 នោះដែរ ពោលគឺយើងត្រូវ តែប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះបើឈឺតែម្នាក់ឯងមិនជាបញ្ហាធំទេ ប៉ុន្តែសំខាន់នោះគឺឆ្លងដល់អ្នកផ្ទះដែលមិនដឹងអី ដែលនាំការលំបាកឡើយ។ ហើយការរស់នៅមិនត្រូវមានការ ប្រមូលគ្នាច្រើនផងដែរ។

លោកអភិបាល បានណែនាំពលរដ្ឋផងដែរថា សូមនាំគ្នា និងអនវត្តតាមក្រសួង សូមបងប្អូនត្រូវតាមការណែរនាំអប់រំរបសក្រសួងសុខាភិបាលទៅបានហើយ ព្រោះពួកគេផ្ដល់ព័ត៌
មានពិត ព័ត៌មានកានជឿងជាក់ជាក់លាក់ និងជាព័ត៌មានច្បាស់លាស់បំផុត។ លោក ងួន រតនៈ បានបញ្ជាក់ទៀតថា សម្រាប់ខេត្តបាត់ដំបង គ្រូពេទ្យបានតាមដានយកសំណាកទៅពិនិត្យ ជាប្រចាំបន្តបន្ទាប់ចំពោះតែអ្នកសង្ស័យតែប៉ុណ្ណោះ។

លោកបានបន្តទៀតថា ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រុមការងារត្រូវខិតខំដោយមិនគិតពីការនឿយហត់ឡើយ គឺធ្វើយ៉ាងណា ចូលរួមយ៉ាងសកម្មបំផុតដើម្បី បង្ការ ការរីករាលដាលវីរុស COVID-19 នេះ មិនឱ្យរីករាលដាលចូលសហគមន៍ ក្នុងនោះលោកបានឲ្យអាជ្ញាធរស្រង់ស្ថិតិ ប្រជាពលរដ្ឋក្រីក្រឲ្យបានច្បាស់លាស់លាស់បន្ថែនទៀត។

ក្នុងនោះដែរលោកបានផ្តល់អំណោយអាល់កុល ម៉ាស ម៉ាស៊ីនវាស់កម្តៅជូនសមត្ថកិច្ចពាក់ព័ន្ធនៅតាមគោលដៅរួចរាល់ផងដែ។

សូមបញ្ជាក់ថា ចំនួនអ្នកមកពីប្រទេសថៃមានចំនួនជាង ៩ពាន់នាក់ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។ ដូច្នេះប្រជាពលរដ្ឋយើងនាំគ្នាចូលរួមអនុវត្តការពារឲ្យបានម៉ឺងម៉ាត់ជានិច្ច ដើម្បីទប់ស្កាត់ឲ្យបានជាដាច់ខាត។ បន្ទាប់មក លោកអភិបាលខេត្ត ក៏ចែកសម្ភារនៅតាមអង្គភាពជំនាញផ្សេងគ្នាទៅ តាលដៅដែលបានកំណត់រួច ជាស្រេចផងដែរ៕