(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី0១-០៧ ខែមេសា ឆ្នាំ២០២០ ដោយរយៈពេលនេះសីតុណ្ហភាពអប្បបរមាពី២៤-២៧អង្សាសេ និងអតិបរមាពី៣២-៣៧អង្សាសេ។

ជាមួយគ្នានេះ ក្រសួងក៏បានឲ្យដឹងថា នៅរយៈពេលនេះតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ។ ទន្ទឹមនឹងការមានភ្លៀងធ្លាក់នេះ ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី០២-០៦ ខែមេសា៕

សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកទាំងស្រុង៖