(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបំពេញតាមសំណូមម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ ដោយ អនុញ្ញាតឲ្យពួកគេបន្តប្រើប្រាស់រថយន្តចង្កូតស្តាំ តែហាមដាច់ខាតមិនឲ្យបន្តនាំរថយន្តចង្កូតស្តាំងចូលទៀតនោះឡើយ។

សម្តេចតេជោ បានថ្លែងដូច្នេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា នៅជាប់សាលា តិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។

ការអនុញ្ញាតឲ្យប្រើប្រាស់រថយន្តចង្កូតស្តាំ បានធ្វើឡើងបន្ទាប់ពីម្ចាស់រថយន្តដឹកដីមានចង្កូតស្តាំប្រមាណជា ៤០០គ្រឿង បានទទូចសុំ រាជរដ្ឋាភិបាលសុំត្រឹមតែបង់ពន្ធ តែមិនដូចចង្កូត។ សម្តេចតេជោ បានហៅការអនុញ្ញាតឲ្យប្រើរថយន្តចង្កូតស្តាំងនេះ គឺជាកាដូរមួយ សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៦នេះ៕