(ភ្នំពេញ)៖ ក្រុមហ៊ុន Secret Lady ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនចែកចាយ ផលិតផលថែរក្សាសម្រស់ បានបង្ហាញពីសក្ដានុពល និងភាពបន្ដការរីកចម្រើន របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ទោះបីបច្ចុប្បន្ននេះកម្ពុជា និងពិភពលោកកំពុងមានវិបត្តិ ការរីករាលដាលនៃជំងឺ Covid-19 ក្ដីក៏ក្រុមហ៊ុន Secret Lady នៅតែលក់ដាច់ខ្លាំងដោយពុំមានការអន់ថយឡើយ។

លោកស្រី កែ ហេងសីហា ប្រធានក្រុមហ៊ុន Secret Lady បានថ្លែងឲ្យដឹងថា បច្ចុប្បន្នកម្ពុជាក៏ដូចពិភពលោក កំពុងជួបបញ្ហា covid-19 ប៉ុន្ដែបើនិយាយពី ការលក់ផលិតផលរបស់ក្រុមហ៊ុន Secret Lady នៅតែខ្លាំងដោយពុំមានការអន់ថយឡើយ ខណៈមានតំណាងចែកចាយចូលជាលំដាប់ និងមានការជាវពីភ្ញៀវជាច្រើននាក់ ព្រមទាំងជាវជារៀងរាល់ថ្ងៃ ទាំងពីក្រុមហ៊ុនផ្ទាល់ និងតាមតំណាងចែកចាយ។

លោកស្រីបានបន្ដថា កត្តាដែលនាំឲ្យក្រុមហ៊ុនមានសន្ទុះលក់ដាច់ ដោយសារតែក្រុមហ៊ុន មានយុទ្ធសាស្រ្តជាច្រើនក្នុងការបណ្ដុះបណ្ដាលកូនក្រុម ដោយពង្រឹងសកម្មភាពលក់ របស់កូនក្រុមឲ្យកាន់តែខ្លាំង ទោះក្នុងស្ថានភាពសេដ្ឋកិច្ចមានការថមថយក៏ដោយ ពិសេសគឺពង្រឹងស្មារតី របស់កូនក្រុមឲ្យបាននឹងនរ មិនឲ្យពួកគាត់បាក់ទឹកចិត្ត ព្រោះអ្នករកស៊ីពិតប្រាកដ បើពេលមានឱកាសគេនឹងចាប់យក ហើយបើមិនមានឱកាសគេ នឹងបង្កើតឱកាសដោយខ្លួនឯងមិនចាំបាច់ចាំ ឬមានតាមតែអ្នកផ្សេងផ្ដល់ឲ្យនោះទេ។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុន Secret Lady ជាក្រុមហ៊ុនដំបូងដែលនាំយកផលិតផលថ្មី ចូលក្នុងកំឡុងពេលមាន Covid-19 ព្រមជាមួយការចេញនៅរូបរាងកែច្នៃថ្មីៗ និងគួរឲ្យទាក់ទាញ ព្រមជាមួយការជំរុញទឹកចិត្ត និងការដូលើកទឹកចិត្តបន្ថែម ទៅកាន់តំណាងចែកចាយ ក៏ដូចជាអតិថិជនផ្សេងៗទៀតផងដែរ។

លោកស្រី កែ ហេងសីហា បញ្ជាក់ថា ដោយសារតែការខិតខំប្រឹងប្រែង របស់តំណាងចែកចាយ និងក្រុមហ៊ុន ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយក៏ក្រុមហ៊ុន និងតំណាងចែកចាយនៅតែសកម្ម និងខ្លាំងក្នុងការលក់។

លោកស្រីឲ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុន Secret Lady បាននាំយកផលិតផលថ្មី២មុន បន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនរួមមាន៖
ទី១៖ Secret Lady Serum ជាសេរ៉ូមដំបូងគេនៅកម្ពុជា មានតួនាទីបំបាត់បញ្ហាជ្រួញ នៅតំបន់ពិសេស ល្អបំផុតសម្រាប់ដោយបងៗស្រ្ដីធ្លាប់មានកូន ឬអាយុច្រើន, ជួយបង្រួមទ្វាមាស, លាងសំអាតទ្វាមាស។

ទី៖២ Secret Lady Cream៖ ជួយឲ្យចុងសុដនពណ៌ផ្កាឈូកទាំងបុរស និងស្រី បំបាត់រាលបញ្ហាក្លៀក, ខ្លិនសារ, ខ្មៅស្រអាប់, គល់រោមធំៗ និងឃើញប្រសិទ្ធភាពចាប់ពីប្រើ៣-៧ថ្ងៃ។

លោកស្រី កែ ហេងសីហា ក៏បន្ថែមទៀតថា សរុបមកដល់ពេលនេះ Secret lady មានតំណាងចែកចាយជាង១ពាន់នាក់ហើយទូទាំងប្រទេសកម្ពុជា។ Secret Lady ជាក្រុមហ៊ុនតែមួយគត់ដែលផ្ដល់ភាព ជោគជ័យជូនបងប្អូន និងនាំមកនូវផលិតផល ដែលមានគុណភាព, ស្របច្បាប់ និងផ្ដល់ជូននៅភាពកក់ក្ដៅ ដល់បងប្អូនតំណាងចែកចាយទាំងអស់។

លោកស្រីបានបន្ដថា ដោយឡែកសម្រាប់ការប្រើប្រាស់សេរ៉ូម អតិថិជនអាចប្រើប្រាសប្រចាំថ្ងៃ ប្រើប្រាស់ជាប្រចាំថ្ងៃប្រើ២ដង ក្នុងមួយថ្ងៃពេលព្រឹក និងពេលយប់៕