(ភ្នំពេញ)៖ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន១២​លើក (យប់០៣​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់០៦​នាក់ (ស្រី០៣​នាក់) របួសធ្ងន់១១​នាក់ (​ស្រី០២​នាក់​) និងរបួសស្រាល២៨​នាក់ (ស្រី១៥​នាក់) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន១០​នាក់ (​យប់០៣​នាក់​)​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

​ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១០​គ្រឿង រថយន្ត​ធុន​តូច០៤​គ្រឿង រថយន្ត​ធុន​ធំ០៣​គ្រឿង និង​យាន​ផ្សេងៗ០៣​គ្រឿង​ ហើយមូលហេត​បណ្តាល​ឲ្យ​ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន០៩​លើក មិន​គោរព​សិទ្ធិ០២​លើក និង​ស្រវឹង០១​លើក​។

ជាមួយគ្នានេះ យានល្មើសសរុបទូទាំងប្រទេសមាន ៨១៣៩គ្រឿង បានធ្វើការអប់រំមាន ៤៤២២គ្រឿង និងពិន័យសរុប ៣៧១៧គ្រឿង និងបានឃាត់យានទុកមាន១២៧​គ្រឿង៕