(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន និងរោងម៉ាស៊ីនទាំងអស់ដែលកំពុងបន្តទិញស្រូវពីកសិករក្នុងតំលៃទីផ្សារ។

ការជំរុញ និងលើកទឹកចិត្តបែបនេះ អនុវត្តតាមអនុសាសន៍ណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដែលសម្រេចផ្អាកការនាំចេញ ស្រូវ និងអង្ករស ជាបណ្តោះអាសន្នទៅបរទេស ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ ម៉ោង២៣៖៥៩នាទីនេះតទៅ
ក្នុងគោលបំណងដើម្បីធានា បានសន្តិសុខស្បៀង ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺឆ្លង Covid-19។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្ថែមទៀតថា ក្នុងករណីមានស្រូវលក់សូមប្រជាកសិករ ទាក់ទងទៅបណ្តាគ្រប់រោងម៉ាស៊ីនស្រូវទាំងអស់ ក្នុងតំបន់ ជាពិសេសរោងម៉ាស៊ីនស្រូវ ដែលមានឈ្មោះ នៅខាងក្រោមនេះ ៖

១៖ ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប ដែលមានលេខទូរស័ព្ទ ០១២ ៨៨២ ២២២ /០៨៩ ៣៣៣ ៤៣១ និងអាស័យដ្ឋានស្ថិតនៅ៖ ភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

២៖ រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ ដែលមានលេខទូរស័ព្ទ ០១២ ៧៦២ ៩៩៩ /០៩០ ៧៦២ ៩៩៩ និងអាស័យដ្ឋានស្ថិតនៅ៖ ផ្ទះលេខ០៣ ផ្លូវជាតិលេខ១១ ភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយ-អន្ទរ ខេត្តព្រៃវែង។

៣៖ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ដែលមានលេខទូរស័ព្ទ ០១២ ៩៤៧ ៧៧៦ /០៦៨ ៤៥៩ ៩៩៩ និងអាស័យដ្ឋានស្ថិតនៅ៖ ផ្ទះលេខ៥៦ ផ្លូវលេខ១១ ភូមិឯករាម ឃុំជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

៤៖ រោងម៉ាស៊ីនកិនស្រូវ យី ពៅ ដែលមានលេខទូរស័ព្ទ០១២ ៨៦៨ ៧៦៦ /០១៦ ៨៧៦ ២៦៣ និង អាស័យដ្ឋានស្ថិតនៅ៖ផ្ទះលេខ១១២ ផ្លូវលេខ១១ ភូមិឧត្តម ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៖