(សៀមរាប)៖ ប្រាសាទជ្រុង​ជា​ប្រាសាទ​តូច​មួយ ​ដែល​ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាង​ក្រៅ​នៃ​ប្រាសាទបាយ័ន នៅ​ត្រង់​កន្លែង​កាច់​ជ្រុង​នៃ​ទន្លេអុំ (ស្ថិតនៅទិសនិរតីនៃកំពែងនគរធំ)។ នៅ​ខ្លោងទ្វារ​ចូល​ផ្នែក​ខាងត្បូង​នៃ​ប្រាសាទ​អង្គរធំ ហើយ​បត់​ខាង​ឆ្វេង​ដៃ​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ​អុំ ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដល់​កន្លែង​កាច់​ជ្រុង​នៃ​កំពែង​ប្រាសាទ យើង​នឹង​ឃើញប្រាសាទ​តូច​មួយ ទីនោះហើយ​ជាប្រាសាទជ្រុង ។ ប្រាសាទជ្រុង​ជា​កន្លែង​អាច​ទស្សនា​ទេសភាព​ថ្ងៃ​លិច​ដ៏​ពិសិដ្ឋ​ និងគួរឱ្យចាប់អារម្មណ៍។

ប្រាសាទ​ជ្រុង​គឺជាហោត្រ័យ ឬបណ្ណាល័យ​ដែលមានទំហំប្រហែល ១៥មx១០ម ហើយមានកម្ពស់ប្រហែល ៥៧០សម បែរមុខមកទិសខាងកើត ដែលសម្រាប់តម្កល់​ទុក​នូវ​ផ្ទាំង​សិលាចារឹក និងគម្ពីក្បួនច្បាប់ដ៏​សំខាន់​ដែល​ពិពណ៌នា យ៉ាង​ពិស្តារ​អំពី​ការ​ស្ថាបនា​កសាង​មហា​កំពែង កសិណ​ទឹក​ព័ទ្ធ​ជុំវិញ និង ទ្វារ ចូល​រាជធានី​អង្គរធំ​ក្នុង​រជ្ជកាល​ព្រះមហាវីរក្សត្រជ័យវរ្ម័នទី ៧ ។

ប្រាសាទជ្រុងកសាងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលកសាងនៅចុង​សតវត្សរ៍ទី ១២ ដើម្បនីឧទ្ទិសថ្វាយ ព្រះពោធិសត្វលោកេស្វរៈ ហើយយកតាមរចនាបថបាយ័ន។ ដោយបច្ចុប្បន្នរងនូវការបាក់បែកខូចខាតអស់ជាច្រើន...៕(​អូរ អក្ខរា)