(កំពង់ធំ)៖ កងកម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបរថយន្តដឹកផលអនុផល ព្រៃឈើខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថក្រុង ឃាត់រថយន្តចំនួន០១គ្រឿង ម៉ាក Lexus Rx300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2F-2441 ដឹកឈើសុក្រមចំនួន ១៦ដុំ (មិនទាន់វាស់វែង) និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ មានឈ្មោះ សួន រីម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំ ខេត្តកំពត។

ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងកងរាជអាវុធហត្ថក្រុង កសាងនីតិវិធីបន្តបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំរឿងតាមនិតិវិធី ច្បាប់បន្ត៕