(ឧត្តរមានជ័យ)៖ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ បានកើតឡើង ២ករណីផ្សេងគ្នា ដែលបានសម្លាប់ជីវិតមនុស្ស២នាក់ និងរបួស៤នាក់ ដែលមើលទៅគួរឲ្យភ័យខ្លាច និងតក់ស្លុតចំពោះឃាតក តាមដងវិថីមួយនេះ ។

មន្រ្តីនគរបាលចរាចរខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ករណីទី១ បានកើតឡើងដោយបើកម៉ូតូទៅធ្លាក់ប្រឡាយរហូត ស្លាប់២នាក់ នៅស្រុកអន្លងវែង និងករណីទី២ កើតឡើងដោយរថយន្តបុក រថយន្ត របួស៤នាក់ ស្រីម្នាក់ ក្នុងនោះធ្ងន់២នាក់ នៅក្រុងសំរោង ។

សពជនរងត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារ និងជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូន ទៅសង្រ្គោះមន្ទីរពេទ្យបង្អែកខេត្ត ខណ:ដែលម៉ូតូ និងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ជាបណ្តោះអាសន្ន ៕