(ព្រៃវែង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះពង្រឹងមូលដ្ឋានឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងជួយសង់ផ្ទះជនចាស់ជរាដោយអគ្គីយ ព្រមទាំងជួយឧបត្ថម្ភ ដល់ស្ត្រីផ្ទុះមេរោគអេដស៍។

ពិធីចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំព្រែកចង្កា្រននោះ ដឹកនាំដោយលោក នឹម ចន្ទ័តាណា កូនប្រុសលោកស្រីហ៊ុន ស៊ីណា អនុប្រធានក្រុមការងារឃុំព្រែចង្ក្រាន ស្រុកស៊ីធរកណ្តាល ដែល តំណាងលោកនាយឧត្តមសេនីយ៍ កង សាខន អគ្គស្នងការរងនគរបាលជាតិ និងលោកប៉ុល រតនា អនុ ប្រធានក្រុមការងារ ចុះពង្រឹងឃុំព្រែកចង្ក្រាន ហើយក៏មានការចូលរួមពី សំណាក់លោក ម៉ន នីបណ្ឌិត អភិបាលនៃគណៈអភិបាល ស្រុកស៊ីធរកណ្តាល លោក ឡុង ប៊ុនធឿន អធិការនគរបាលស្រុកផងដែរ ។

លោក នឹម ចន្ទ័តាណា និងក្រុមការងារបានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ ព្រមទាំងព្រះសង្ឃគង់នៅ ឃុំព្រែកចង្ក្រានទាំងមូល ដែលនោះជាទង្វើដ៏ប្រពៃ សម្រាប់គណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ជា ប្រមុខតែងតែដឹងនូវ សុខទុក្ខប្រជាពលរដ្ឋ។

ក្នុងពិធីសំណេះសំណាលលោក នឹម ចន្ទ័តាណា បានមើលឃើញគ្រួសារក្រីក្រ ដោយភ្លើងឆេះផ្ទះកាលពីកន្លងទៅ និងស្រ្តីផ្ទុកដោយមេរោគអេដស៍ លោកក៏បានប្រើប្រាស់ថវិកា មូលនិធិសង្គ្រោះ របស់សម្តេចក្រឡាហោមស ខេង ជួយសង់ផ្ទះ៤ម៉ែត្រគុណ៥ម៉ែត្រធ្វើអំពីឈើ ប្រកសង្គ័សី ជួនលោកតានឹម គួក ១ខ្នង និងឧត្ថមប្រាក់ចំនួន៤០០.០០០រៀល ខោអាវ៥កប្លេរ ស្បែកជើង១គូរ មុង៤ ភួយ៤ ខ្នើយ៥ កន្ទេល៨ ឆ្នាំងដាំបាយ៣ ចង្ក្រានហ្គាស២ អង្ករ៧៥គីឡូក្រាម មី៦កេះ ត្រីខ២យួ ប្រងឆា៥លីត្រ ស្ករស៥គីឡូក្រាម ទឹកត្រី១យួ ទឹកស៊ីអ៊ីវ ១យួ បំពង់ទឹកក្តៅ៣ ចានបាយ១៨ ស្លាបព្រា១ឡូ វែក៤ ប៉ាន់តែ១ ពែង៤ ធុងដាក់ទឹក១ ចំណុះ៦០លីត្រ ធុងទឹកកក១ សូទឹក១ និងថវិការសំរាប់សាងសង់ផ្ទះចំនួន៥០០ដុល្លារអាមេរិកទៀត។

ចំណែកស្រ្តីផ្ទុកមេរោកអេដស៍ឈ្មោះ គង់ សុផល អាយុ៣៧ឆ្នាំ ទទួលបានថវិកាចំនួន២០០.០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន៕