(ភ្នំពេញ)៖ ក្រុមការងារសាងសង់នៅវិមានឈ្នះឈ្នះ បានបញ្ចេញវីដេអូច្រៀងច្រៀងចាប៉ីដងវែង ដើម្បីអំពាវនាវដល់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា រួមគ្នាចូលរួមការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ (Covid-19) ខណៈដែលជំងឺនេះ កំពុងតែរីករាលដាលជុំវិញពិភពលោក។

យុទ្ធនាការអំពាវនាវ ដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់ ការពារជំងឺឆ្លងកូវីដ១៩ គឺមានគ្រប់រូបភាព ទាំងការប្រកាសព័ត៌មាន ទាំងបទចម្រៀង ទាំងកំណាព្យ -ល-។ ខណៈនៅពេលនេះ ក្រុមការងារសាងសង់នៅវិមានឈ្នះឈ្នះ ក៏បានផលិតជាអាយ៉ៃ ដើម្បីចូលរួមអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចេះការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

សូមបញ្ជាក់ថា គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះមាន១៣នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕