(ភ្នំពេញ)៖ ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងការទប់ស្កាត់ការឆ្លងជំងឺ COVID-19 ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អគ្គនាយកបុរី ឡុង នី លោក កែវ បូណ៌ភិរក្ស នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយពីការបង្ការ និងការការពារពីជំងឺឆ្លង COVID-19 ដល់បុគ្គលិក ជាង និងកម្មករ នៃបុរី ឡុងនី ចំនួន០៣ ទីតាំងផ្សេងៗគ្នានៅម្តុំចំការដូង ដើម្បីឱ្យបានយល់ពីជំងឺដ៏កាចសាហាវមួយនេះ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺនេះទាំងអស់គ្នា តាមរយៈការធ្វើអនាម័យជាប់ជាប្រចាំផងដែរ។

លោក កែវ បូណ៌ភិរក្ស បានឱ្យដឹងថា ការចុះអបរំផ្សាយដល់បុគ្គលិក ជាង និងកម្មករ នៅពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវីដ១៩ ដោយជំរុញឱ្យពួកគាត់ត្រូវតែរស់នៅស្អាតជាប្រចាំ និងចូលរួមសំអាតអនាម័យដោយការលាងដៃជាមួយនឹងសាប៊ូ ឬទឹកអាកុលឱ្យបានញឹកញាប់ និងរស់នៅដាច់ដោយឡែកពីគ្នា ដោយរក្សាគម្លាតឲ្យបានឆ្ងាយដើម្បីចូលរួមទប់ស្កាត់ការឆ្លង និងការរីករាលដាលនៃជំងឺកូវីដ១៩ ។

លោក កែវ បូណ៌ភិរក្ស បានបញ្ជាក់ទៀតថា ជាមួយនឹងការការពារ និងការទប់ស្កាត់ជំងឺកូវីដ-១៩នេះផងដែរ បុរី ឡុងនី ក៏បានរៀបចំចូលរួមការពារបុគ្គលិក ជាង និង កម្មកររបស់ខ្លួនទាំងអស់ តាមរយៈការមានអនាម័យជាប្រចាំ ដោយបុរី ឡុង នី បានរៀបចំកន្លែងលាងដៃជាមួយនឹងសាប៊ូ រឺទឹកអាកុល ការវាស់កំដៅមុននឹងចូលការដ្ឋាន និងរៀបចំទូសំលាប់មេរោគ មួយទៀតមុននឹងឱ្យបុគ្គលិកចេញចូលការដ្ឋានផងដែរ ហើយទឹកថ្នាំកំចាត់មេរោគនេះគឺជាបច្ចេកវិទ្យារបស់ជប៉ុន និងមានការណែនាំពីគ្រូពេទ្យជំនាញត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល។

អគ្គនាយកបុរី ឡុងនី បានបន្ថែមទៀតថា សម្រាប់បុគ្គលិក ជាង និងកម្មករ នៃបុរី ឡុងនី ទាំងអស់នឹងទទួលបានការបាញ់ថ្នាំសម្លាប់មេរោគក្នុងមួយសប្ដាហ៍ម្ដង តាមបន្ទប់ស្នាក់នៅរបស់គាត់ផងដែរ។ លោកក៏បានសំណូមពរដល់ក្រុមគ្រួសារបុរី ឡុងនី ទាំងអស់ ចាត់ទុកថាពិធីចូលឆ្នាំថ្មីនេះជាការចូលរួមកម្ចាត់ជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយកុំធ្វើដំណើរទៅទីណាដែលឆ្ងាយៗដែលអាចនឹងឆ្លងជំងឺនេះដល់ខ្លួនឯង និងឆ្លងដល់ក្រុមគ្រួសារ រឺអ្នកដទៃផងដែរ។

លោក កែវ បូណ៌ភិរក្ស ក៏បានសំណូមពរ និងអំពាវនាវដល់គ្រប់ម្ចាស់បុរី ឬក៏ក្រុមហ៊ុន តូច ធំនានា ត្រូវរួមគ្នាចូលរួមទប់ស្កាត់ជំងឺកូវីត-១៩នេះ ដោយឲ្យបុគ្គលិករបស់ខ្លួនរស់នៅជាក្នុងសហគមន៍តូចរបស់ខ្លួន កុំឲ្យបុគ្គលិកធ្វើការបម្លាស់ទីច្រើន ព្រោះនៅពេលដែលបុគ្គលិកធ្វើការបម្លាស់ទីច្រើន គឺមិនអាចគ្រប់គ្រងបាននោះទេ ហើយពួកគាត់ អាចងាយនឹងឆ្លងជំងឺកូវីដ១៩នេះ ដូចនេះហើយត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នេះឱ្យបានទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ដែរថា បុរី ឡុងនី តែងតែនាំមកនូវវីឡា រឺគេហដ្ឋានជូនដល់លោកអ្នកដែលត្រូវការមានដូចជា៖

* ទី១៖ ទីតាំងនៃគំរោង៖ ជាប់នឹងផ្លូវធំ ៥០ម៉ែត្រ និង៦០ម៉ែត្រ និងកណ្តាលទីក្រុងភ្នំពេញ
* ទី២៖ គុណភាពសំណង់៖ ទាំងគ្រឹះ គ្រោងបេតុង និងគ្រឿងសំណង់ ព្រមទាំងមានការធានាជំរាបទឹក
* ទី៣៖ តំលៃ៖ មិនមានតំលៃថ្លៃដូចអ្នកគិតឡើយ
* ទី៤៖ ឯកសារ៖ មានប្លង់រឹង និងឯកសារផ្សេងៗគ្រប់គំរោង
* ទី៥៖ លើសនេះទៀត មានធនាគារដៃគូដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងព្រមទាំងមានជម្រើសជាច្រើនក្នុងការបង់ប្រាក់ទៀតផង

ប្រសិនគ្រាន់តែសាកសួរតាមទូរស័ព្ទ ឬឆ្លើយឆ្លងតាមរយ:សារអេឡិចត្រូនិច វាមិនអាចគ្រប់គ្រាន់ក្នុងការសំរេចចិត្តទិញ ឬមិនទិញនោះ គឺតម្រូវឱ្យអតិថិជន មកដល់ទីតាំងនៃគំរោងផ្ទាល់តែម្តង។ ចូរកុំស្ទាក់ស្ទើរអីការរង់ចាំយូរអាចនឹងធ្វើឱ្យបាត់បង់នូវសេចក្តីប្រាថ្នា ដែលលោកអ្នកចង់បានសូមទំនាក់ទំនង៖ (011/010) 88 11 58, (012/093) 642 333, (017/098) 782 777 ៕