(ភ្នំពេញ)៖ ក្រុមហ៊ុន KINNRICH Copper Smelting Co.,LTD និង New Economic Zone បានឧបត្ថម្ភថវិកាចំនួន៣០,០០០ដុល្លារសហរដ្ឋអាមេរិក ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid19។

ការចូលរួមឧបត្ថម្ភថវិកានេះ ដោយមើលឃើញពីតម្រូវការ និងភាពចំបាច់ ការចូលរួមពីសប្បុរសជន ក្នុងបេសកកម្មបង្ការ និងទប់ស្កាត់ការរាតត្បាត មេរោគផ្លូវដង្ហើមថ្មី Covid19 ដែលរៀបចំធ្វើឡើង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានសប្បុរសជនមួយចំនួន បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ។

ថ្នាក់ដឹកនាំសមាគម សូមថ្លែងអំណរគុណ និងស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនដែលមានទឹកចិត្ត និងបំណងចូលរួម សកម្មភាពមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid19 តាមរយៈសមាគម TYDA។

គិតរហូតដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១០២នាក់ហើយ ដែលក្នុងនោះ មាន១៣នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ និង៨៩នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕