(ភ្នំពេញ)៖ ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣របស់ខ្លួន ដោយផ្ដោតលើរបៀបវារៈសំខាន់ៗ ចំនួន៥ ក្រោយពីពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវនេះ មានការអញ្ជើញចូលរួមពីលោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ, លោកស្រី ចាន់ នីឡា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជាវត្តមានលោក-លោកស្រីគណៈអភិបាល, គណៈនាយក និងលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, មេបញ្ជាការរងអាវុធហត្ថខណ្ឌ, អធិការនគរបាលខណ្ឌ, តំណាងយោធភូមិភាគពិសេសខណ្ឌ, ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ និងលោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សរុបចំនួន ៥១នាក់។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវនេះដែរ ក្រៅពីលើកឡើងពាក់ព័ន្ធបញ្ហាផ្សេងៗមួយចំនួន ក្រោយពីពិនិត្យអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ គឺផ្ដោតលើរបៀបវារៈសំខាន់ៗ ចំនួន៥ មានដូចជា៖

១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ (កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៣- ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តីរាជការប្រចាំខែមីនា ឆ្នាំ២០២០។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចុះសិក្សា គម្រោងមូលនីធិអភិវឌ្ឍន៍ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៦- បញ្ហាផ្សេងៗ៕