(ភ្នំពេញ)៖ ឡានសេរីទំនើបៗចំនួន ៧គ្រឿងអត់ពន្ធ រួមមាន Lexus, Highlander និង Camry ត្រូវបានកម្លាំងគយចល័ត ចាប់បានតាមផ្លូវសាធារណៈ និងតាមគេហដ្ឋាន ព្រមទាំងហាងលក់រថយន្ត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដឹកនាំដោយមន្រ្តីជាន់ខ្ពស់គយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នឹងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ លោក មាស​ ច័ន្ទពិសិដ្ឋ, ព្រះរាជអាជ្ញារង សៀង សុខ និងព្រះរាជអាជ្ញារង ប៊ុន ពិសិដ្ឋ នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។

មន្រ្តីជាន់ខ្ពស់គយចល័យត បានអះអាងប្រាប់ Fresh News ថា កម្លាំងគយចល័ត បានដឹងថានៅមានរថយន្តជាច្រើនគ្រឿងទៀត បាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះ ឬភូមិគ្រឹះ ហើយកម្លាំងគយចល័ត នឹងបន្តចុះចាប់ទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្ត មិនព្រមយករថយន្តមកបង់ពន្ធតាមផ្លូវច្បាប់ ព្រមទាំងធ្វើឡើងដូចភ្លៀងរលឹម​៕