(ភ្នំពេញ)៖ ដើម្បីជាការចូលរួមនិងលើកទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន បេវើរីច នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានផ្តល់ជូនអាហារ ១,០០០ឈុត ដែលស្មើនឹងទឹកប្រាក់ ៤,០០០ដុល្លារ ដល់លោកគ្រូអ្នកគ្រូពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

អ្នកនាង គង់ បុផ្ផា នាយកផ្នែនធនធានមនុស្សនៃក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន បេវើរីច បានឱ្យដឹងថា សកម្មភាពថ្ងៃនេះគឺជាអ្វីដែលផាកកាហ្វេ តែងតែធ្វើដើម្បីជាការចូលរួមកិច្ចការសង្គម ហើយផាកកាហ្វេសង្ឃឹមថា ពួកយើងនឹងអាចយកឈ្នះជំងឺកូវីដ១៩នេះឲ្យបានឆាប់ៗ។ ផាកកាហ្វេ ពិតជាសូមអរគុណ និងដឹងគុណយ៉ាងខ្លាំងដល់ លោកគ្រូ អ្នកគ្រូពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ និងសូមជូនពរពួកគាត់បានជោគជ័យ។

លោកស្រីបានបន្តទៀតថា ក្រៅតែអំពីសកម្មភាពចូលរួមសង្គមនេះ ក្រុមហ៊ុនក៏បានចែកទឹកសម្លាប់មេរោគជូនដល់បុគ្គលិកទាំងអស់របស់ខ្លួនផងដែរ ដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន និងនាំយកទៅប្រើប្រាស់នៅផ្ទះរបស់ពួកគាត់ផងដែរ៕