(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបូកសរុប សភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៍ ប្រចាំឆ្នាំ២០១៥ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកមរា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី លោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយ មន្ត្រីរាជការក្រោមឱវ៉ាតសាលារាជធានីភ្នំពេញ កងកំលាំងប្រដាប់អាវុធយ៉ាងកុះករ។

យោងតាម Facebook Page ផ្លូវការរបស់លោក ប៉ា សុជាតិវង្ស បានសរសេរថា ចំពោះកិច្ចការពង្រឹងសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ លោកអភិបាល បានណែនាំនូវកិច្ចការ ៤ចំណុចសំខាន់ៗ៖

១-គ្រប់ជំនាញ/ស្ថាប័នជុំវិញ សាលារាជធានីភ្នំពេញទាំងអស់ ត្រូវតែផ្សាភ្ជាប់ការងាររបស់ខ្លួន ជាមួយកិច្ចការសន្តិសុខជាសំខាន់។

២-កិច្ចការរឹតបន្តឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។

៣- បង្កើនការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពចរាចរណ៍។

៤- រៀបចំយន្តការផ្សព្វផ្សាយច្បាប់ ឲ្យបានទូលំទូលាយ ដល់ក្រុមការងារថ្នាក់ជាតិ និងអនុវត្តច្បាប់ ដោយមានអជ្ញាធរជាអ្នកសហការប្រតិបត្តិ៕