(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចក្រឡាហោម ស ខេង៖ ប្រសិនចំនួនអ្នកឆ្លង COVID-19 នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ននោះទេ (ចុចអាន)

២៖ សម្ដេចក្រឡាហោម ស ខេង៖ គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីថៃ មានជាង ៤ម៉ឺននាក់ តែអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសតាមដាន និងក្តាប់បានទាំងអស់ (ចុចអាន)

៣៖ សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់ឃោសនាអប់រំ វិធានការការពារជំងឺ COVID-19 ដល់ពលរដ្ឋមកពីក្រៅប្រទេស (ចុចអាន)

៤៖ ស្ថានទូតកម្ពុជា៖ ពលរដ្ឋខ្មែរនៅថៃ អាចបន្តស្នាក់នៅបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ដោយលើកលែងការផាកពិន័យ ចំពោះការស្នាក់នៅលើសកំណត់ (ចុចអាន)

៥៖ ក្នុង១ឆ្នាំៗ រឿងក្តីប្រហែល១ម៉ឺនសំណុំរឿង ត្រូវបានដោះស្រាយ ដោយសាលាដំបូងរាជធានីភ្នំពេញ (ចុចអាន)

៦៖ កម្ពុជា អនុញ្ញាតឱ្យម៉ាឡេស៊ី យកយន្តហោះមកដឹកពលរដ្ឋខ្លួន ១១១នាក់ ចេញពីកម្ពុជា (ចុចអាន)

៧៖ រដ្ឋមន្ត្រីក្រសួងអប់រំ ចេញសេចក្តីណែនាំពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ដោយឲ្យមន្ត្រីធ្វើការពីផ្ទះ និងរៀបចំវេនប្រចាំការ (ចុចអាន)

៨៖ អ្នកនាំពាក្យ ជិន ម៉ាលីន៖ ក្រសួងយុត្តិធម៌ កំពុងពិចារណាប្រើប្រាស់តុលាការចល័ត ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ មនុស្សស្លាប់កើនលើស១,០០០នាក់នៅសហរដ្ឋអាមេរិក ក្នុងចំណោមអ្នកឆ្លង COVID-19 សរុបជិត៦៩,០០០ករណី! (ចុចអាន)

២៖ ទីបំផុតកញ្ចប់ថវិកា ដ៏ច្រើនសម្បើមអស្ចារ្យ «២ទ្រីលានដុល្លារ» ត្រូវព្រឹទ្ធសភាអាមេរិកអនុម័ត ចំពោះមុខ COVID-19 (ចុចអាន)

៣៖ ពិភពលោកបាត់បង់មនុស្សជាង ២០,០០០នាក់ដោយសារ COVID-19 ក្នុងពេលតែ៤ខែ ខណៈជាង៣ពាន់លាននាក់កំពុងជាប់ក្នុងផ្ទះ (ចុចអាន)

៤៖ COVID-19 នៅចិន៖ «ការឆ្លងក្នុងប្រទេសពុំត្រូវបានរកឃើញ២ថ្ងៃជាប់គ្នា ប៉ុន្តែករណីនាំចូលពីក្រៅវិញមាន៦៧ កាលពីថ្ងៃពុធម្សិលមិញ» (ចុចអាន)

៥៖ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង (ចុចអាន)

៦៖ ម៉ាឡេស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗដល់ទៅ២៣៥នាក់ទៀត, ចំនួនសរុបពេលនេះគឺ២,០៣១ករណី (ចុចអាន)

៧៖ ថៃ មានអ្នកឆ្លង COVID-19 កើនដល់ ១,០៤៥នាក់ ខណៈវិធានការដាក់ប្រទេស «ក្នុងគ្រាមានអាសន្ន» ចូលជាធរមាន (ចុចអាន)

៨៖ លោក ដូណាល់ ត្រាំ ស្នើឱ្យកូរ៉េខាងត្បូងបញ្ជូនបរិក្ខាពេទ្យ មកជួយសហរដ្ឋអាមេរិក ប្រយុទ្ធជាមួយ COVID-19 (ចុចអាន)

៩៖ អត្រាស្លាប់នៅអ៉ីតាលី ដោយសារ COVID-19 នៅតែខ្ពស់ ៦៨៣នាក់ក្នុងមួយថ្ងៃ, ស្លាប់សរុប៧៥០៣នាក់ (ចុចអាន)

១០៖ COVID-19: អ្នកបំពានលើវិធានការ «នៅដាច់ដោយឡែកពីគេ» ក្នុងប្រទេសរុស្ស៊ី អាចនឹងប្រឈមមុខជាប់ពន្ធនាគារ ៧ឆ្នាំ (ចុចអាន)

១១៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកបញ្ជាឲ្យយោធា «ផ្អាកចេញទៅបរទេសពីរខែសិន» ដើម្បីកុំឲ្យនរណាម្នាក់នាំ COVID-19 ត្រឡប់មកវិញ (ចុចអាន)

១២៖ វិធានការក្តៅក្នុងរដ្ឋមួយនៅអូស្ត្រាលី៖ «អ្នកល្មើសបំរាមពាក់ព័ន្ធ COVID-19 នឹងត្រូវពិន័យប្រាក់ រហូតដល់៥ពាន់ដុល្លារ ឬអាចជាប់គុក៦ខែ» (ចុចអាន)

១៣៖ ចំនួនអ្នកឆ្លង COVID-19 នៅអង់គ្លេសកើនជិតដល់១០,០០០ករណីហើយ ក្នុងនោះ៤៦៣នាក់ស្លាប់! (ចុចអាន)

១៤៖ គ្រប់ភាគីជម្លោះនៅលីប៊ី គួរផ្អាកការប្រយុទ្ធគ្នាសិនទៅ ដើម្បីយកពេលនេះទប់ស្កាត់ COVID-19 វិញ, នេះបើតាម UN អំពាវនាវជាថ្មី (ចុចអាន)

១៥៖ វៀតណាមរកឃើញអ្នកឆ្លង COVID-19 ៧នាក់ទៀត ក្នុងនោះមានអ្នកទើបត្រឡប់ពីថៃ អង់គ្លេស និងអាមេរិក, ចំនួនសរុប១៤៨ករណី (ចុចអាន)

១៦៖ អ្នកវិទ្យាសាស្ត្រអាមេរិក៖ «យើងត្រូវតែផលិតវ៉ាក់សាំងប្រឆាំង COVID-19 ឲ្យបានលឿនបំផុត ដើម្បីកុំឲ្យជំងឺនេះចាក់ឬសកាន់តែខ្លាំង» (ចុចអាន)

១៧៖ ក្រុមអ្នកជំនាញអ៉ីតាលី៖ «ក្រុមប្រទេស G20 គួរដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសុខាភិបាលសកលជាបន្ទាន់ ចំពោះមុខការរាតត្បាត COVID-19» (ចុចអាន)

១៨៖ អគ្គរាជទូតរងអង់គ្លេស ប្រចាំប្រទេសហុងគ្រី លោក Steven Dick ស្លាប់ដោយសារ COVID-19 (ចុចអាន)

១៩៖ COVID-19 នៅកូរ៉េខាងត្បូង៖ អ្នកឆ្លងថ្មីមាន១០៤នាក់, សរុប៩,២៤១ករណី ក្នុងនោះ១៣១នាក់បាត់បង់ជីវិត (ចុចអាន)

២០៖ ព្រះមហាក្សត្រម៉ាឡេស៊ី និងអគ្គមហេសី ត្រូវគង់នៅដាច់ដោយឡែក ដើម្បីពិនិត្យព្រះរាជសុខភាព ក្រោយមន្ត្រីវាំង៧រូបឆ្លង COVID-19 (ចុចអាន)

២១៖ លោកយាយ អាយុ៩៦ឆ្នាំ ក្លាយជាអ្នកជំងឺ COVID-19 វ័យចំណាស់ជាងគេបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសះស្បើយទាំងស្រុង (ចុចអាន)

២២៖ ក្រោយប្រកាសអាសន្ន នូវែលសេឡង់រកឃើញអ្នកឆ្លង COVID-19 ៧៨នាក់ថ្មីទៀត ដែលមួយចំនួនទើបត្រឡប់ពីអាមេរិក (ចុចអាន)