(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ដល់អតិថិជនក្នុងការជាវទំនិញផ្សេងៗ ចុងភៅ សេងហុកហេង បានបង្កើតផ្សារ Online «Hengmart» ដោយមានបម្រើជូននូវការលក់ទំនិញ និងអាហារជាច្រើនប្រភេទ។

ផ្សារ Online «Hengmart» មានបម្រើសេវាកម្មលក់អាហារកញ្ចប់ និងគ្រឿងទេសផ្សេងៗ និងដឹកជូនដល់ទីកន្លែងក្នុងទីក្រុងភ្នំពេញ ប្រកបដោយភាពងាយស្រួល, សុវត្ថិភាព និងឆាប់រហ័ស។

ផ្សារ Online «Hengmart» មានលក់ផលិតផល ប្រកបដោយសុវត្ថិភាពខ្ពស់ ផ្តល់ជូនសេវាកម្មល្អ និងមានតម្លៃសមរម្យ។ អតិថិជនអាចចូលមើលផលិតផល ឬទំនិញផ្សេងៗតាមរយៈ Facebook Page www.facebook.com/hengmartdotcom។

ផ្សារ Online «Hengmart» ចាប់ទទួលកម្មង់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៥៖៣០នាទីល្ងាច។ អតិថិជនអាចកម្មង់តាមរយៈ Facebook Page, Telegram, WhatsApp និងទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១០ ៦៦ ៦៤ ៥៥, ០៧៧ ៦៦ ៦៤ ៥៥៕