(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្តន្ទាទោស យុវជនជាប់ចោទ ម្នាក់ ដោយដាក់ពន្ធនាគារ​៣ឆ្នាំ នៅព្រឹក ថ្ងៃច័ន្ទ ទី ០៤ ខែ មករា ២០១៦ នេះ។ ប៉ុន្តែការដាក់ពន្ធធនាគារ៣ឆ្នាំនេះ ​ត្រូវអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែ១ ឆ្នាំប៉ុណ្ណោះ ទោសនៅសល់ត្រូវព្យួរ និង បង្គាប់ឲ្យ សងថ្លៃ ជម្ងឺចិត្តចំនួន​៣លានរៀលពីបទ «ប្រទុស្តិ៍កេរ្តិ៍ ខ្មាស»។​ នេះបើតាមការឲ្យដឹងពីលោក ផាន់ ឡេង ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានី​ភ្នំពេញ។

លោកផាន់ ឡេង ចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានី​ភ្នំពេញ បានថ្លែងឲ្យដឹងថា៖ ជនជាប់ចោទរូបនេះ មានឈ្មោះ ម៉ន សុវណ្ណា ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរជា សន្តិសុខក្រុមហ៊ុន។ ជនជាប់ចោទរូបនេះ ត្រូវបាន ជាប់ចោទ​ពីបទ «ប្រទុស្តិ៍កេរ្តិ៍ខ្មាស» និង ត្រូវបាន ចាប់ខ្លួន នៅថ្ងៃ ទី ០១ ខែ សីហា ២០១៥ តាមបណ្តឹង​​របស់អាណាព្យាបាល របស់កុមារីរងគ្រោះ។ បណ្តឹងនេះ បានធ្វើឡើង បន្ទាប់ពីគាត់ បានប្រព្រឹត្តអាសទៅលើកុមារីរងគ្រោះ ដោយយកដៃលេង​ប្រដាប់ភេទ និង រុកចូលទៅក្នុង​ប្រដាប់ភេទ​របស់កុមារីរង​គ្រោះ បាន​ឲ្យ​​រងរបួសហើម និងរបួសយ៉ាងធ្ងន់ធរ៕