(ភ្នំពេញ)៖ តែប៉ុណ្ណេះអស់បញ្ហារឿងភ្លេចលេខគណនីធនាគារពេលទៅដកលុយម្តងៗទៀតហើយ ដោយសារធនាគារ ជីប ម៉ុង ដែលជាធនាគារតែមួយគត់ និងដំបូងគេនៅប្រទេសកម្ពុជា អាចឲ្យអតិថិជនជ្រើសរើសលេខគណនីសន្សំ Premier របស់ខ្លួនដោយសេរីដល់ទៅចំនួន៨ខ្ទង់។

លោកអ្នកអាចជ្រើសរើសលេខពិសេសដែលចូលចិត្តដូចជា ថ្ងៃ ខែ ឆ្នាំកំណើត ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ឬថ្ងៃពិសេសរបស់លោកអ្នកមួយណាក៏បាន មកធ្វើជាលេខគណនីរបស់គណនីសន្សំ Premier របស់លោកអ្នក នៅធនាគារ ជីប ម៉ុង ដោយមិនតម្រូវឲ្យមានបង់សេវាបន្ថែម មានប្រាក់កក់ ឬ ប្រាក់នៅក្នុងគណនីនោះទេ។ លោកអ្នកអាចបង្កើតគណនីសន្សំ Premier ជាមួយធនាគារ ជីប ម៉ុង ឥលូវនេះ បានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត។

លើសពីការជ្រើសរើសលេខពិសេសសម្រាប់គណនីសន្សំ Premier លោកអ្នកក៏អាចទទួលបានការប្រាក់ជារៀងរាល់ថ្ងៃសម្រាប់គណនីសន្សំនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទៅសាកសួរនៅគ្រប់សាខារបស់ធនាគារ ជីប ម៉ុង ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន៖០៨១ ៨១១ ៩១១៕