(កណ្តាល)៖ លោក គីម រិទ្ធី ប្រធាន ស.ស.យ.ក.ខេត្តកណ្តាល បានចាត់ឲ្យលោក ចាន់ តារា ប្រធាន ស.ស.យ.ក.ស្រុក និងជាអភិបាលរងស្រុលខ្សាច់កណ្តាលបានចាត់ចែងឲ្យប្រធាន ស.ស.យ.ក.ឃុំទាំង១៨ ចុះផ្សព្វផ្សាយ ស្តីពី «វិធានការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩» ដើម្បីចាក់ផ្សាយជូនដល់ប្រជាពលរដ្ឋ តាមបណ្តាឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល បានយល់ដឹង និងជ្រួតជ្រាបពីវិធីការពារខ្លួនពីជម្ងឺកូវីដ ១៩ ។

ក្នុងឱកាសនោះ លោក ចាន់ តារា ប្រធាន ស.ស.យ.ក.ស្រុក បានចុះធ្វើយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពីការរីករាលដាលនៃជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារទើបវិលត្រលប់ពីប្រទេសជិតខាង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព អនាម័យ និង រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីធានាសុវត្ថិភាពគ្រួសារទាំងមូល ឲ្យចៀសឲ្យឆ្ងាយពីការឆ្លងរាលដាល ។

សូមបញ្ជាក់ផងដែរថា ក្នុងស្រុកខ្សាច់កណ្តាល មិនទាន់មានអ្នកវិជ្ជមានមេរោគកូវីដ១៩ នៅឡើយទេ៕