(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ដែលបានឈានជើងចូលប្រលូកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកាលពីដើមឆ្នាំ២០១៩ បានបោះជំហានយ៉ាងលឿនក្នុងវិស័យធនាគារ ក្នុងការផ្តល់សេវាកម្ម និងផលិតផលដ៏សម្បូរបែបជូនអតិថិជន។

គិតត្រឹមចុងត្រីមាសទី១នៃដើមឆ្នាំ២០២០នេះ ពោលគឺត្រឹមតែរយៈពេលជាងមួយឆ្នាំ ប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បានពង្រីកសាខាចំនួន៧ទីតាំង ក្នុងរាជធានីភ្នំពេញ និងរំពឹងពង្រីកសាខាកាន់តែច្រើនបន្ថែមទៀតនៅចុងឆ្នាំ២០២០ខាងមុខនេះ។

ជាងនេះទៅទៀត ក្រៅពីពង្រីកទីតាំង ធនាគារ ជីប ម៉ុង កំពុងពង្រីកភ្នាក់ងារធនាគារ ជីប ម៉ុង អោយបានទូលំទូលាយផងដែរ។

ការបោះជំហានយ៉ាងលឿន និងប្រកបដោយទំនុកចិត្តរបស់ធនាគារ ជីប ម៉ុង គឺដោយសារធនាគារនេះបានអភិវឌ្ឍ និងវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា ដើម្បីផ្តល់លទ្ធភាពសម្បូរបែប ងាយស្រួល សុវត្ថិភាពដល់អតិថិន ក្នុងការប្រើប្រាស់ផលិតផល សេវាកម្មធនាគារតាមប្រព័ន្ធឌីជីថល និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗក្នុងជីវភាពប្រចាំថ្ងៃ តាមប្រព័ន្ធឌីជីថលជាពិសេសតាមរយៈទូរស័ព្ទដៃ។

ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មទី១៣របស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានកេរ្ត៍ឈ្មោះក្នុងទីផ្សារប្រទេសកម្ពុជាជិត៤ទសវត្សរ៍ ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិនទូទាំងប្រទេស។

ធនាគារ ជីប ម៉ុង បានអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធនាគារពេញលេញសម្រាប់ប្រតិបត្តិការ និងការផ្តល់នូវសេវាកម្ម និងមុខងារផ្សេងៗប្រកបដោយភាពងាយស្រួល សម្បូរបែប សុវត្ថិភាព និងច្រើនជម្រើសសម្រាប់បម្រើសេចក្តីត្រូវការជូនអតិថិជន៕