(មីយ៉ាន់ម៉ា)៖ ស្ថានឯកជនអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ ត្រូវចូលរួមទប់ស្កាត់ ការហូរចូល និងការរីករាលដាលនៃជំងឺ COVID-19 ដោយអនុវត្ដតាមការណែនាំ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

នេះបើតាមសេចក្ដីជូនដំណឹង របស់ស្ថានឯកជនអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានដាក់ចេញនូវ «ការរឹតបណ្ដឹងបង្ការទុកមុនបន្ថែម សម្រាប់អ្នកធ្វើដំណើរ ដែលមកពីគ្រប់ប្រទេសទាំងអស់ ចូលមកប្រទេសមីយ៉ាន់ម៉ា»។ សូមបញ្ជាក់ថា សម្រាប់ប្រទេសមីយ៉ាន់ម៉ា មានអ្នកកើតជំងឺ COVID-19 ចំនួន ៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ស្ថានទូតកម្ពុជា ប្រចាំមីយ៉ាន់ម៉ា ដែលមានខ្លឹមសារទាំងស្រុង៖