(ស្វាយរៀង)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបការជួញដូរ គ្រឿងញៀន០១ករណី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់។ ប្រតិបត្តិបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនាវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង លាងហាវ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅកាស៊ីណូ រស់នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

សមត្ថកិច្ច បានបន្តទៀតថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង និងក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែងប្រឆាំងគ្រឿងញៀន។

ក្នុងការឃាត់ខ្លួននេះ កម្លាំងជំនាញបានឆែកឆេរ និងរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាថ្នាំញៀនចំនួន៤០កញ្ចប់តូច, ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងសម្ភារ:សម្រាប់វេចខ្ចប់ ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីកសាងសុំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕