(ភ្នំពេញ)៖ ទូតសុឆន្ទៈទឹកក្រូចអាយស៍ SMALLWORLD SMALLBAND (SWSB) ក្រុមតូចបានប្រកាសឱ្យអ្នកនិយមពិសាទឹកក្រូចអាយស៍ (IZE)ដបគ្រប់រសជាតិទាំងអស់ ឱ្យពិនិត្យមើលក្រោមគម្របដបដើម្បីមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ ៥លានរៀល ទូរស័ព្ទស្មាតហ្វូន Oppo ទឹកប្រាក់ ១ម៉ឺនរៀល និង ទឹកប្រាក់៥ពាន់រៀលជាច្រើនរង្វាន់ផងដែរ។

លោក រៀម សុខភិរម្យ សមាជិកក្រុម SWSB បានរម្លឹកដល់ហ្វេនៗរបស់ខ្លួនយ៉ាងដូច្នេះថា៖ «សម្រាប់ប្រិយមិត្តរបស់ SWSB ក្រុមតូចទាំងអស់ដែលតែងតែគំាទ្ររាល់ការសម្តែងរបស់ក្រុមខ្ញុំបាទ និងតែងតែឃើញកាន់ទឹកក្រូចអាយស៍ (IZE)ទាំងដប និងកំប៉ុង សូមចាប់ផ្តើមអ៊ុតមើលក្រោមគម្របដប ឬក្រវិលកំប៉ុង ទាំងអស់គ្នា ព្រោះការផ្តល់ជូនរង្វាន់មានច្រើនចាប់ពីថ្ងៃនេះតទៅ»

លោកបន្តថា៖ «ថាមិនត្រូវទេ អ្នកឈ្នះរង្វាន់ពីទឹកក្រូចអាយស៍ (IZE)នឹងទទួលបានការភ្ញាក់ផ្អើលបន្ថែមពីលើសំណាងនៃការឈ្នះរង្វាន់ ដែលនឹងនាំមកជូនដោយក្រុមការងារទឹកក្រូចអាយស៍សហការជាមួយក្រុម SWSB ផងដែរ»

គួរបញ្ជាក់ថា កន្លងមកទឹកក្រូចអាយស៍ (IZE)បានផ្តល់ជូនសំណាងក្រោមក្រវិលកំប៉ុងភេសជ្ជៈអាយស៍(IZE) គ្រប់រសជាតិជាច្រើន ហើយថ្មីៗនេះក្រុមហ៊ុនបានសម្រេចផ្តល់ជូនរង្វាន់បន្ថែមទៀតក្នុងគម្របដបទឹកក្រូចអាយស៍ (IZE) ដែលបានបញ្ចេញលក់លើទីផ្សារហើយ។

ដូច្នេះដើម្បីមានសំណាងឈ្នះទឹកប្រាក់ពីអាយស៍ (IZE ) អតិថិជនទាំងអស់សូមចាប់ផ្តើមពិនិត្យមើល និងគាំទ្រផលិតផលទឹកក្រូចអាយស៍ (IZE) ទាំងអស់គ្នា៕