(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហាញគណនី Facebook ចំនួន២៥ និងទំព័រ Facebook Page ចំនួន២២ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ករណីវីរុស Covid-19 ដែលបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលស្តីពី «ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្លងជំងឺ Covid-19» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ តាមដានព័ត៌មាននៅក្នុងគេហទំព័រ/ ទំព័រ Facebook Page ផ្លូវការរបស់ក្រសួងសុខាភិបាល ឬគេហទំព័រ Facebook ផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងទំព័រ Facebook ផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានទាក់ទងនឹងជំងឺ Covid-19 នេះ។

ក្រសួងព័ត៌មាន បានឱ្យដឹងថា ទន្ទឹមនឹងការខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ក៏មានអ្នកប្រើប្រាស់ បណ្តាញសង្គមមួយចំនួន បែរជាបង្កើតព័ត៌មានមិនពិតក្នុងចេតនាបន្លំ បំភ្លៃ បំភាន់ បង្វែរស្ថានការណ៍ ដើម្បីមួលបង្កាច់បង្ខូចឈ្មោះ រាជរដ្ឋាភិបាលកម្ពុជា និងបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។

សូមជម្រាបថា គិតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន៣៥នាក់នោះរួមមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសជនជាតិខ្មែរ នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ទី១៣៖ បុរសជនជាតិខ្មែរ នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៤៖ បុរសជនជាតិខ្មែរ មកពីប្រទេសថៃ នៅភូមិព្រៃឫស្សី ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ
ទី១៥, ទី១៦៖ បុរសជនជាតិខ្មែរ ២នាក់ (អាយុ ៦៣ឆ្នាំ និង៦៤ឆ្នាំ) នៅព្រែកប្រា
ទី១៧, ១៨, ១៩, ២០៖ បុរសជនជាតិខ្មែរ (អាយុចន្លោះពី ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ) នៅក្នុងខេត្តបាត់ដំបង
ទី២១៖ បុរសជនជាតិខ្មែរ អាយុ ៣០ឆ្នាំ នៅក្នុងខេត្តកំពត បច្ចុប្បន្នដាក់ព្យាបាលនៅមន្ទីរពេទ្យខេត្តកែប
ទី២២៖ បុរសជនជាតិខ្មែរ អាយុ ៦១ឆ្នាំ នៅខេត្តត្បូងឃ្មុំ បច្ចុប្បន្នដាក់ក្នុងមន្ទីរពេទ្យខេត្តនៅពញាក្រែក
ទី២៣៖ បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៤៖ បុរសជនជាតិខ្មែរ អាយុ ២៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ទី២៥៖ បុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ នៅខេត្តសៀមរាប
ទី២៦ និង២៧៖ បុរសជនជាតិខ្មែរ ២នាក់នៅរាជធានីភ្នំពេញ
ទី២៨៖ បុរសជនជាតិខ្មែរ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អាយុ៣៦ឆ្នាំ
ទី២៩, ៣០ និង៣១៖ ជនជាតិម៉ាឡេស៊ី៣នាក់ នៅខេត្តកែប
ទី៣២៖ បុរសជនជាតិខ្មែរ នៅខេត្តកោះកុង
ទី៣៣៖ បុរសជនជាតិខ្មែរ នៅខេត្តត្បូងឃ្មុំ អាយុ៥៣ឆ្នាំ។
ទី៣៤៖ ជនជាតិម៉ាឡេស៊ី
ទី៣៥៖ ជនជាតិម៉ាឡេស៊ី៕