(ភ្នំពេញ)៖ មេធាវីរបស់លោក ឌី ពៅ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺមួយ ក្រោយមានការចោទប្រកាន់ លោក ឌី ពៅ ថាមានការពាក់ព័ន្ធ និងនៅពីក្រោយនេះការធ្វើរបងហ៊ុព័ទ្ធដីទំហំ១០ម x ២៥ម មានទីតាំងស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះមេធាវីរបស់លោក ឌី ពៅ បានបំភ្លឺថា ចំពោះការធ្វើរបងហ៊ុព័ទ្ធដីខាងលើនេះ មិនមែនពាក់ព័ន្ធជាមួយ លោក ឌី ពៅ នោះទេ ករណីនេះជាអំពើរបស់ឈ្មោះ លឹម ស៊ីណូ និងក្រុមជាងរបស់ខ្លួន ដែលបានសាងសង់របងហ៊ុព័ទ្ធដីខាងលើ ដោយខ្លួនឯង។

បើតាមសេចក្តីបំភ្លឺនេះ គឺឈ្មោះ លឹម ស៊ីណូ បានទទួលស្គាល់អំពើរបស់ខ្លួន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយរដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានជូនដំណឹងឱ្យឈ្មោះនេះ រុះរើចេញរបងថ្មនោះ ចេញពីដីខាងលើផងដែរ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺទាំងស្រុងរបស់ មេធាវីរបស់លោក ឌី ពៅ៖