(កំពត)៖​ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២០៖០០នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយកំពត ទ្វារចរន្តទី១០ មូលហេតុដោយសារមានរថយន្តបែន ទាក់ដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ តាមបណ្តោយផ្លូវពីជុំគ្រៀលមកដល់សាលាខេត្តសង្កាត់ត្រើយកោះ ផ្នែកខ្លះនៃសង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងផ្នែកខ្លះនៃឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

ក្រុមការងារបច្ចេកទេសបានធ្វើការជួសជុល និងចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង២១៖៤៤នាទីយប់។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕