(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ស្អែកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជនកម្ពុជា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២០។

ដើម្បីបញ្ជាក់ជូនសាធារណជនអំពីសារៈសំខាន់នៃទិវា ASEM DAY នេះ អង្គភាពព័ត៌មាន Fresh News បានរៀបចំកិច្ចសម្ភាសពិសេសមួយ ជាមួយនឹងវាគ្មិន២រូប គឺកញ្ញា ជ្រឹង បុទុមរង្សី អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក លឹម ម៉េងហួរ តំណាងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៕

សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសទាំងស្រុង៖