(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ ​សំណាង បានដឹកនាំក្រុមការងារមកសាកសួរសុខទុក្ខលោក គង់ សំអូន អតីត ស្នងការរងទទួលផែនការងារសេនាធិការ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិខេមា ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនខ្ញុំចំនួន ២.០០០.០០០រៀល និងថវិការមិត្តរួមការងារចំនួន ៣.៤២៥.០០០រៀល ប្រគល់ជូនលោកស្រី ឥត ច័ន្ទរស្មី ត្រូវជាភរិយា លោក គង់ សំអូន ដើម្បីរួមចំណែកកាត់បន្ថយក្នុងការចំណាយទៅលើថ្លៃព្យាបាលផ្សេងៗបានមួយចំនួនផងដែរ។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតាំងយកចិត្តទុកដាក់រាល់មន្រ្តីនគរបាល និងមន្រ្តីដែលចូលនិវត្តន៍ នៅពេលមានទុក្ខលំបាកម្តងៗ។

លោកឧត្តមសេនីយ៍ស្នងការ បានលើកទឹកចិត្តជូនដល់លោក គង់ សំអូន ជាពិសេសក្រុមគ្រួសារខិតខំមើលថែឲ្យបានល្អ ដើម្បីជាសះស្បើយពីជំងឺ៕