(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង មុខតំណែង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចំនួន០៥រូប។

តាមចេញព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អនុរដ្ឋលេខធិការក្រសួងមហាផ្ទៃ ទាំង០៥រូប ដែលត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រួមមាន៖

*ទី១ ៖ លោក ថោង លឹម
*ទី២ ៖ លោក ទូច ណារ៉ុថ
*ទី៣ ៖ លោក ដាំ វុទ្ធី
*ទី៤ ៖ លោក សេក ភូមី
*ទី៥ ៖ នាយឧត្ដមសេនីយ៍ សម តារា អត្ដលេខ ០៣៦៧៕