(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដឹកនាំដោយ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែមីនា ឆ្នាំ២០២០ នៅរដ្ឋធានីវៀងច័ន្ទនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចាកចេញពីកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ដើម្បីទៅបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីវៀងច័ន្ទ។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈរបស់ឡាវ៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖