(កណ្ដាល)៖ ស្នងការរងនគរបាលខេត្តកណ្ដាលលោក ស្រេង សុខា នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា លោកបានយកឈ្មោះថ្នាក់ ដឹកនាំខេត្ត ទៅគំរាម ឬកៀបសង្កត់មន្រ្តីមូលដ្ឋាន ដើម្បីទិញដីនៅក្រុងតាខ្មៅ។

ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ថា លោកមិនបានយកឈ្មោះអភិបាលខេត្តកណ្ដាលទៅគំរាមចៅសង្កាត់រកាខ្ពស់នោះទេ ព្រោះដីដែលលោកទិញទាំងនោះ គឺទិញពីប្រជាពលរដ្ឋតាំងអំឡុងពីឆ្នាំ២០០៦-២០០៧ ហើយដីបានចុះបញ្ជីមានប្លង់កម្មសិទ្ធិត្រឹមត្រូវបានជាងពាក់កណ្ដាល ហើយដីដែលនៅសល់ លោកគ្រាន់តែស្នើសុំចុះបញ្ជីបំពេញបន្ថែមទៅមន្ទីរដែនដីខេត្តកណ្ដាលតែប៉ុណ្ណោះ។

លោកបញ្ជាក់ទៀតថា ដីដែលមានបញ្ហានោះ ពុំទាន់ច្បាស់ថាជាដីរបស់គាត់ ឬជាដីរបស់អ្នកណាទេ ព្រោះដីនៅទីនោះមានច្រើនគ្នា ហើយដីមានបញ្ហាមានចំនួន ២០ហិកតា ស្ថិតនៅក្នុង សង្កាត់រកាខ្ពស់តែមួយ ប៉ុន្តែមិនដឹងថាភូមិមួយណាទេដោយសារមានច្រើនភូមិព្រោះដីរបស់លោក ដែលនៅសល់បូកទាំងដីមិត្តភក្ដិរបស់លោកទៀត ដែលស្នើសុំជាមួយគ្នានោះសរុប ៤១ហិកតា៕

ខាងក្រោមនេះជាការបកស្រាយរបស់លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា៖