(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់បៀវត្សសរុបតែមួយលើក ជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនានេះ។

ការសម្រេចឲ្យបើប្រាក់បៀវត្សសរុបតែមួយលើកនេះ ដើម្បីសម្រួលដល់មន្ត្រីរាជការ ដែលត្រូវការប្រើប្រាស់ថវិកា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕