(ភ្នំពេញ)៖ ក្រុមហ៊ុន Realestate.com.kh បានសម្ពោធជាផ្លូវការនៃព្រឹត្តិការណ៍ពិព័រណ៍ប្រចាំឆ្នាំដែលមានប្រជាប្រិយ ភាពរបស់ខ្លួននៅថ្ងៃដើមខែមីនានេះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងជួយលើកតម្កើងវិស័យអចលនទ្រព្យ និងវិស័យដែលជាប់ពាក់ព័ន្ធផ្សេងទៀតឲ្យឈានទៅដល់សករាជថ្មីមួយ។

ព្រឹត្តិការណ៍ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យត្រូវបានផ្ដួចផ្ដើតគំនិតធ្វើឡើងដោយស្ថាបនិកក្រុម ហ៊ុន Realestate.com.kh លោក ម៉ឹក ចិន្ដា និង នាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O’Sullivan។

ពិព័រណ៍នេះត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្កើតនូវព្រឹត្តិការណ៍មួយ ដែលអតិថិជនអាចទទួលបាន ការផ្ដល់ជូនយ៉ាងពិសេសសម្រាប់ការជាវ ផ្ទះ យានយន្ដ ជាមួយការផ្ដោតសំខាន់ក្នុងការទាក់ទាញជនជាតិ ខ្មែរដែលមានជីវភាពមធ្យម និងទ្រព្យច្រើន និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាឲ្យចូលរួម។

ព្រឹត្តិការណ៍ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០១៩ ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការបំបែកកំណត់ត្រាក្នុងការលក់ដាច់បានច្រើនជាងគេបំផុត នៅកម្ពុជា ដែលមានតម្លៃច្រើនជាង ៣០ លានដុល្លារ ហើយបានទាក់ទាញអ្នកមកទស្សនាច្រើនជាង ២ម៉ឺននាក់។

លោក Thomas O’Sullivan មានថ្លែងថា «បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងកាលពីឆ្នាំមុន លើសពីការរំពឹងទុករបស់គ្រប់គ្នា យើងពិតជាមានភាពជឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ំលំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ នឹងក្លាយទៅជាព្រឹត្តិការណ៍លំនៅឋាន និងជីវិតទាន់សម័យដ៏ធំជាង គេប្រចាំប្រទេសម្ដងទៀត ជាមួយចំនួនអ្នកចូលរួមតាំងបង្ហាញ អ្នកទស្សនា និងការលក់បានច្រើន ជាងមុនដែលពុំធ្លាប់មាន»

លោកបញ្ជាក់ថា «យើងពិតជារំភើបខ្លាំងណាស់ ក្នុងការនាំយកព្រឹត្តិការណ៍ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យត្រឡប់មកកាន់ប្រជាជនកម្ពុជាវិញ ជាពិសេសអ្នកដែលកំពុងគិតពិចារណាក្នុង ការទិញផ្ទះដំបូង វិនិយោគលើអចលនទ្រព្យទិញឡាន គ្រឿងអលង្ការ និងរបស់ផ្សេងៗជាច្រើនទៀត។ ជាពិសេស ផ្ដល់ឲ្យក្រុមគ្រួសារជនជាតិ កម្ពុជានូវឱកាសទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ប្រចាំឆ្នាំនៅព្រឹត្តិការណ៍ពិព័រណ៍នេះ និង បង្កើតកន្លែងមួយដែលក្រុមគ្រួសារទាំងអស់ អាចចំណាយពេលយ៉ាងសប្បាយរីករាយជាមួយគ្នានាចុងសប្ដាហ៍»

ចូរធ្វើការស្រមៃថាអ្នក និងក្រុមគ្រួសាររបស់អ្នកកំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍មួយ ដែលអ្នកមិនត្រឹមតែអាចមកចូលរួម និងទិញផ្ទះ ឬទិញអចលនទ្រព្យសម្រាប់ការវិនិយោគនោះទេ ឧទាហរណ៍ដូចជា គម្រោង The Flora ប៉ុន្ដែអ្នកក៏អាចចូលរួមនៅក្នុងសិក្ខាសាលា ប្រឹក្សាយោបល់ជាមួយសាលាល្បីនៅកម្ពុជាឲ្យកូនៗរបស់អ្នកលេងកំសាន្ដ នៅក្នុងតំបន់ដែលរៀបចំសម្រាប់ក្មេងលេង ញ៉ាំអាហារពេល ថ្ងៃជុំគ្នានៅតំបន់ស្ដង់ចំណីអាហារដែលរៀបចំឡើងដោយក្រុមហ៊ុន foodpanda ទិញគ្រឿងអលង្ការម៉ូត ចុងក្រោយបំផុតពីហាងលក់គ្រឿងអលង្ការដ៏ល្បី Lukfook Jewellery Cambodia និងបញ្ចប់សកម្មភាព របស់អ្នកសម្រាប់ថ្ងៃនេះជាមួយការបើកឡានសាកល្បងពីក្រុមហ៊ុន MG។

ព្រឹត្តិការណ៍នេះផ្ដល់ឲ្យប្រជាជនកម្ពុជា និងជនបរទេសរស់នៅកម្ពុជានូវទិដ្ឋភាពស៊ីជម្រៅនូវអ្វីដែលកម្ពុជាអាចផ្ដល់ជូនបាន មិនត្រឹមតែក្នុងវិស័យអចលនទ្រព្យនោះទេ គឺបូករួមទាំងវិស័យ បច្ចេកវិទ្យា ទំនិញលក់រាយ និងរបស់របរជាច្រើនផ្សេងទៀត។ លោក Thomas O’Sullivan បានបញ្ជាក់បន្ថែម។

សូមជម្រាបថា ព្រឹត្តិការណ៍ពិព័រណ៍ លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០២០ នឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ២៤ និង២៥ ខែមេសា ឆ្នាំ២០២០ នៅសាលពិព័រណ៍៍កោះពេជ្រ ដោយថ្ងៃទី១ត្រូវនឹងថ្ងៃសុក្រសាលពិព័រណ៍ នឹងបើកទ្វារស្វាគមន៍អ្នកចូលរួមចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង៧ល្ងាច ដើម្បីអាចអនុញ្ញាតឲ្យអ្នកដែលចេញពី ធ្វើការអាចទស្សនាបាន ហើយសម្រាប់ថ្ងៃបន្ទាប់ត្រូវនឹងថ្ងៃសៅរ៍ពិព័រណ៍នឹងបិទនៅម៉ោង ៦ល្ងាច។

ក្រៅពីវិស័យអចលនទ្រព្យ ក៏មានអ្នកចូលរួមមកពីវិស័យជាប់ពាក់ព័ន្ធផ្សេងទៀតរួមមាន ធនាគារ មីក្រូហរិញ្ញវត្ថុ រចនាម៉ូត សំណង់ និង ក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជា យានយន្ដ ម៉ូតូ ទូរស័ព្ទ សម្ភារក្នុងផ្ទះ គ្រឿងសង្ហារឹម គ្រឿងអលង្ការ សម្ភារកីឡា និងរបស់របរជាច្រើនផ្សេងទៀត។ ក្រៅពីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីវិស័យអចលនទ្រព្យ និងរបស់របរផ្សេងៗទៀត អ្នកចូលរួមនៅក្នុងពិព័រណ៍ក៏មានឳកាសឈ្នះរង្វាន់ធំៗជាច្រើនទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យឆ្នាំ២០១៩ ទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយការបំបែកកំណត់ត្រាក្នុងការលក់ដាច់បានច្រើនជាងគេបំផុត នៅកម្ពុជា ដែលមានតម្លៃច្រើនជាង ៣០ លានដុល្លារ ហើយបានទាក់ទាញអ្នកមកទស្សនាច្រើនជាង ២ម៉ឺននាក់៕