(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ realme ដែលជាម៉ាកស្មាតហ្វូនដែលបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សនោះ បានប្រកាសបើកដំណើរការជាផ្លូវការនូវទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយប្រភេទទៀតហើយ ដែលបានបំពាក់នូវ «កាមេរ៉ាបីគ្រាប់ ស្តេចហ្គេម» ដែលមានអានុភាពកម្រិតខ្ពស់ លក់ជូនអតិថិជនក្នុងតម្លៃពិសេសតែ ១២៩ដុល្លារតែប៉ុណ្ណោះ។

realme C3 បានបំពាក់នូវកាមេរ៉ា AI ៣គ្រាប់នៅផ្នែកខាងក្រោយជាមួយនឹងថាមពលថ្មរហូតដល់ ៥០០០ mAh អេក្រង់ ៦.៥ អ៊ីញភ្ជាប់ជាមួយកម្រិតរូបភាពច្បាស់នៃអេក្រង់ដែលបំពាក់ដោយបន្ទះឈីប MediaTek Helio G70 ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ។ រចនាឡើងមានពីរពណ៌ជាមួយនឹងភាពទាន់សម័យគឺ Blazing Red និង Frozen Blue 2+32GB នឹងចរាចរ ជាលើកដំបូងនៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២០ខាងមុខនេះ រួមជាមួយការផ្ដល់ជូន អត្ថប្រយោជន៍ ដ៏ច្រើនបន្ថែមទៀត ជាមួយនឹងកញ្ចប់កាដូរដែលមានកាសស្តាប់ និងស៊ីមកាតផងដែរ។

realme C3 គឺជាសមាជិកនៃត្រកូល realme ដែលឈរលើគុណភាពកម្រិតឈានមុខគេ របស់ស្មាតហ្វូន C Series ដែលមានអ្នកប្រើប្រាស់សរុបរហូតដល់ ១០.២លាននាក់នៅទូទាំងពិភពលោក ហើយនេះជាភាពជោគជ័យមួយក្នុងចន្លោះតម្លៃនៃស្មាតហ្វូននេះ realme C3 អាចឈរឈ្មោះជាកំពូលស្មាតហ្វូនបានដោយចំនុចសំខាន់ៗចំនួន៤ គឺ៖ មុខងារកំលាំងខ្លាំង ថាមពលថ្ម អេក្រង់ និងកាមេរ៉ា។

លក្ខណៈពិសេសរបស់ realme C3 គឺបានបំពាក់ដោយប្រព័ន្ធដំណើរការ MediaTek Helio G70 ដំបូងបង្អស់របស់ពិភពលោក ដែលនឹងធានាបាននូវប្រតិបត្តិការដ៏មានអានុភាព និងកាន់តែរហ័សសម្រាប់អ្នកប្រើប្រាស់និងអ្នកនិយមលេងហ្គេម។ realme C3 បានចរាចរលក់ ដោយរចនាឡើងជាពីរពណ៌ដ៏ប្រណិត - Blazing Red និង Frozen Blue ។

អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ realme C3 ជាម៉ូឌែលទូរស័ព្ទដែលបំពាក់ឈីប Helio G70 ដំបូងគេនៅក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងឈីប Helio G70 នេះផងដែរ, realme C3 មានពិន្ទុខ្ពស់រហូតដល់ ១៩០,០០០នៅក្នុងកម្មវិធី Antutu ដែលបង្ហាញថាមុខងាររបស់ realme C3 គឺពិតជាផលិតផលដែលមានគុណភាពលើសពីតម្លៃ២៥០ដុល្លារនោះទៅទៀត។

ជាមួយនឹងបន្ទះឈីបដ៏រឹងមាំ នៅពេលនេះ realme បានប្រកាសពីកិច្ច សហប្រតិបត្តិការជាផ្លូវ ការជាមួយនឹង MLBBហើយ ដើម្បីគាំទ្រដល់បទពិសោធន៍ នៃការលេងហ្គេម កាន់តែប្រសើរ realme C3 ក៏បានបំពាក់នូវថាមពលថ្មទំហំ ៥០០០mAh ដើម្បីទទួលបាន បទពិសោធន៍ជីវិតកម្សាន្តកាន់តែប្រសើរឡើង។ ក្រៅពីនេះrealme C3 ក៏បន្ថែមជាមួយនឹងកាមេរ៉ាភ្លោះទំហំ 12MP + 2MP + 2MP នៅខាងក្រោយរបស់វាផងដែរ។ realme C3 ក្លាយជាស្មាតហ្វូនដំបូងដែលមានកាមេរ៉ា៣ ដែលដាក់លក់ក្នុងតម្លៃក្រោម ១៥០ដុល្លារតែប៉ុណ្ណោះ។

realme C3 គឺជាស្មាតហ្វូន realme ដំបូងបង្អស់ដែលត្រូវបានដាក់ឱ្យដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ (UI) realme ដែលឈរលើមូលដ្ឋាននៃប្រព័ន្ធប្រតិបត្តិការ Android 10 និងបានរចនាបទថ្មី (UI) realme ត្រូវបានបង្កើតឡើងប្រកបដោយភាពល្អឥតខ្ចោះហើយកាន់តែជិតស្និទ្ធ ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ Android ៕