(ភ្នំពេញ)៖ សហព័ន្ធក្រុមហ៊ុន Titan Sto ne Group បានរៀបចំសន្និសីទស្តីពីការបើកសម្ពោធគម្រោងវិនិយោគធំៗ ចំនួន៤ក្នុងពេលតែមួយ នៅរាជធានីភ្នំពេញ។

គម្រោងទាំង៤ រួមមានគម្រោងក្រុមហ៊ុនធានារ៉ាប់រង Titan Stone Life Insurance, គម្រោងតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic Zone, គម្រោងអគារពាណិជ្ជកម្ម Titan Stone Financial Buildings និង គម្រោងអគារ Picasso Sky Garden។

ពិធីសម្ពោធដ៏ពិសេសនេះ ក៏មានវត្តមានចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោក ម៉ី រ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលថ្មីៗនេះ។

គម្រោងវិនិយោគថ្មីនេះ ជាឱកាសដ៏ល្អ ដែលបង្ហាញពីទំនុកចិត្តរបស់សហព័ន្ធក្រុមហ៊ុន ក្នុងការចូលអភិវឌ្ឍន៍ប្រទេសកម្ពុជាទៅថ្ងៃអនាគត និងការប្ដេជ្ញាចិត្តដើម្បីភាពរីកចម្រើនជាមួយគ្នា។ ឆ្នាំនេះសហព័ន្ធក្រុមហ៊ុន បានសម្ពោធគម្រោងធំៗ៤ ដែលផ្ដោតលើសេវាធានារ៉ាប់រង និងអចលនទ្រព្យ សរុបជាទឹកប្រាក់ប្រមាណ៤៥០លានដុល្លារ។

លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ និងកោតសរសើរ អំពីការវិនិយោគរបស់សហព័ន្ធក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា និងការបន្តនាំយកនូវបច្ចេកវិទ្យាអន្តរជាតិ និងធនធានសំខាន់ៗមកកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា«កម្ពុជា គឺជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរឹងមាំ និងសក្ដានុពលពេញលេញ ក្នុងការស្វាគមន៍សហព័ន្ធក្រុមហ៊ុនលំដាប់អន្តរជាតិ ដូចជាសហព័ន្ធក្រុមហ៊ុន Titan Stone Group ដើម្បីវិនិយោគ»។

លោក Wei Qilin ប្រធានទីប្រឹក្សាសហព័ន្ធក្រុមហ៊ុន Titan Stone Group មានបង្ហាញការជឿជាក់ថា ប្រទេសកម្ពុជា មានធនធានសម្បូរបែប ទីតាំងភូមិសាស្ត្រល្អ និងគោលនយោបាយសេដ្ឋកិច្ច បើកទូលាយ និងល្អបំផុតក្នុងទ្វីបអាស៊ី។ ទៅថ្ងៃអនាគត ប្រទេសកម្ពុជា មានឱកាសក្លាយទៅជា «ទីក្រុងហុងកុងតូចនាអាស៊ីអាគ្នេយ៍» ព្រមទាំងអាចក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុថ្មីមួយទៀត នៅលើពិភពលោក។

លោក ហេង វុទ្ធី ប្រធានសមាគមវិនិយោគទុនកម្ពុជាចិនជឿថា គុណសម្បត្តិពិសេសរបស់កម្ពុជា ត្រូវការឱ្យវិនិយោគិនបរទេសស្គាល់ ឱ្យបានកាន់តែច្រើន។ សមាគម កំពុងដើរតួនាទីជាស្ពានសេដ្ឋកិច្ចសម្រាប់កម្ពុជា និងសហគ្រាសបរទេស ដោយដឹកនាំសហគ្រាសល្បីៗ ចូលវិនិយោគកម្ពុជា និងជួយធ្វើឱ្យការវិនិយោគនៅប្រទេសកម្ពុជា ប្រកបដោយភាពងាយស្រួល។

សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបើកសម្ពោធអគារខុនដូ Picasso City Garden និងអគារការិយាល័យ Smart Co-Working «KY iCenter» ដែលគម្រោងទាំងពីរទទួលបាន ការកោតសរសើរខ្លាំងនៅលើទីផ្សារ។ ក្រោយការសិក្សារវាយតម្លៃលើទីផ្សារ និងរៀបចំផែនការបានគ្រប់ជ្រុងជ្រោយហើយនោះ សហព័ន្ធក្រុមហ៊ុន បានរៀបចំសម្ពោធគម្រោងសំខាន់ៗចំនួន៤ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃសេដ្ឋកិច្ច និងតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone Life Insurance បានបង្កើតដោយផ្ដល់នូវ ការធានារ៉ាប់រងបែបសន្សំប្រាក់ ដែលមានអត្រាការប្រាក់សន្សំសំចៃខ្ពស់ និងរយៈពេលខ្លី ដើម្បីជួយឱ្យប្រជាជនបានធ្វើផែនការហិរញ្ញវត្ថុ និងការការពារអាយុជីវិតរបស់ពួកគេ។ លើសពីនេះទៀត សហព័ន្ធធានារ៉ាប់រង ធានារ៉ាប់រងឱសថសាស្ត្រ និងធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន អាចបំពេញរាល់តម្រូវការវេជ្ជសាស្ត្រ របស់សាធារណជនទូទៅបានយ៉ាងស្រួល។

លោក Ye WeiGuo អគ្គនាយកសហព័ន្ធក្រុមហ៊ុន Titan Stone Group និង Titan Stone Life Insurance មានថ្លែងថា ការធានារ៉ាប់រង មិនត្រឹមតែធានាដល់សុខមាលភាពជីវិតបុគ្គល និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនួយមួយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផងដែរ។

លោកសង្ឃឹម ក្នុងការនាំចូលពីគោលការណ៍ នៃការផ្ដល់ហិរញ្ញប្បទាន ដើម្បីឱ្យប្រសិទ្ធភាពវិនិយោគរបស់ប្រជាជនកាន់តែប្រសើរ។ ម្យ៉ាងវិញទៀត រចនាសម្ព័ន្ធជាតិរបស់ប្រទេសកម្ពុជា នៅមានភាពវ័យក្មេង ដូច្នេះឧស្សាហកម្មធានារ៉ាប់រង ពិតជាមានសម្រូវការទីផ្សារ និងអត្រារីកចម្រើន ធំទូលំទូលាយ។

សហព័ន្ធក្រុមហ៊ុន Titan Stone Group បានសម្ពោធតំបន់សេដ្ឋកិច្ចពិសេស Titan Stone Special Economic ដែលជាតំបន់សេដ្ឋកិច្ចពិសេស ផ្ដោតលើវិស័យឧស្សាហកម្មវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា។ តាមរយៈធនធានគម្រោងវិនិយោគរបស់សហព័ន្ធ និងការរៀបចំផែនការដ៏ល្អឥតខ្ចោះ នឹងទាក់ទាញក្រុមហ៊ុនឧស្សាហកម្ម បច្ចេកវិទ្យាកំពូលៗ ឱ្យចាប់អារម្មណ៍ និងវិនិយោគ ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនក្នុងតំបន់ ពង្រឹកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា និងជួយឱ្យវិស័យឧស្សាហកម្មមានភាពប្រសើរឡើង។

គម្រោងនេះ គឺស្ថិតនៅជាប់នឹងកំពង់ផែទឹកជ្រៅចំនួនពីរ នៃខេត្តព្រះសីហនុ និងខេត្តកំពត។ ហើយផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលនឹងត្រូវបញ្ចប់ការសាងសង់នាពេលខាងមុខ អាចជួយសម្រួល ដល់ការដឹកជញ្ជូនឱ្យកាន់តែប្រសើរផងដែរ។ សេវាកម្មងាយស្រួលរហ័ស និងទីតាំងល្អ នៃតំបន់សេដ្ឋកិច្ចពិសេស នឹងទាក់ទាញសហគ្រាសបរទេសល្បីៗ ចូលមកវិនិយោគ និង លើកម្ពស់ដល់សេដ្ឋកិច្ចកម្ពុជា។

អាជីវកម្មអចលនទ្រព្យ របស់សហព័ន្ធក្រុមហ៊ុន Titan Stone Group បានបង្កើតនូវសមិទ្ធផលយ៉ាងធំធេង នៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះ គម្រោងអគារ Titan Stone Financial Tower និង Picasso Sky Garden ជាគម្រោងថ្មីសំខាន់របស់សហព័ន្ធ។

អគារ Titan Stone Financial Tower នឹងសាងសង់ឡើងដោយបំពាក់បច្ចេកវិទ្យឆ្លាតវៃ និងថាមពលបៃតងការពារបរិស្ថាន 4R ជាលក្ខណៈសម្បត្តិសំខាន់របស់អគារទាំងមូល ហើយជាអគារការិយាល័យទំនើបឆ្លាតវៃ Instelligent City Oasis 5A ដំបូងបង្អស់ក្នុងរាជធានីភ្នំពេញ។ ដោយរួមបញ្ចូលបច្ចេកវិទ្យាបន្ថយថាមពល (Reducing) ការបង្កើតបរិយាកាសបៃតងឡើងវិញ (Renewing) ការកែច្នៃធនធានធម្មជាតិប្រើប្រាស់ឡើងវិញ (Recycling) និងទំនួលខុសត្រូវសង្គម (Responsibility) ដើម្បីបង្កើតនូវសម្ព័ន្ធថាមពលបៃតង ក្នុងអគារទាំងមូល។

ក្រៅពីគម្រោងអគារខុនដូ Picasso City Garden សហព័ន្ធក្រុមហ៊ុន Titan Stone Group ក៏បានសម្ពោធគម្រោង Picasso ទី២ ដែលមានឈ្មោះថា Picasso Sky Garden។ អគារ Picasso Sky Garden មានទម្រង់បែបឡៅតឿ ដើម្បីបងកើតទំហំធំទូលាយ សម្រាប់ការរស់នៅ និងប្រកបអាជីវកម្ម។ ការបញ្ចូលរចនាបថសិល្បៈ របស់ Picasso ដល់បរិយាកាសដែលពោរពេញដោយភាពច្នៃប្រឌិតថ្មី បង្កើតបានភាពច្នៃប្រឌិតគ្មានដែនកំណត់។ នោះជាលំនៅស្ថានលំដាប់ខ្ពស់ (Loft) ប្រណិតនៅភ្នំពេញ។

លោក Deng Zhenyue អគ្គនាយកគ្រប់គ្រងទូទៅរបស់សហព័ន្ធក្រុមហ៊ុន Titan Stone Group និងជាអគ្គនាយក ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Titan Stone Real Estate Development មានថ្លែងថា «វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែគុណភាពផលិតល លើទីផ្សារមានគុណភាពមិនសមមាត្រគ្នា។ សហព័ន្ធក្រុមហ៊ុន Titan Stone Group កំពុងបន្តបើកដំណើរការគម្រោង ដែលមានគុណភាពខ្ពស់ថ្មីទៀត ដែលមិនត្រឹមតែផ្ដល់នូវការរស់នៅប្រកបដោយសុវត្ថិភាព និងផាសុកភាពសម្រាប់សារធារណជនប៉ុណ្ណោះទេ តែក៏សង្ឃឹមថា យើងនឹងក្លាយជាសហព័ន្ធក្រុមហ៊ុនដឹកនាំ និងឈានមុខគេនៅលើទីផ្សារផងដែរ»។

សហព័ន្ធក្រុមហ៊ុន HK Titan Stone Group សម្រេចបានជោគជ័យថ្មីផ្សេងទៀតនៅឆ្នាំនេះ នឹងបន្តរីកចម្រើនឱ្យកាន់តែខ្លាំងឡើង នៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងធំៗទាំង៤។ តាមរយៈសង្វាក់ផ្គត់ផ្គង់លំដាប់កំពូល គំនិតច្នៃប្រឌិតប្រកបដោយភាពទាក់ទាញ និងបច្ចេកវិទ្យាអន្តរជាតិទំនើបចុងក្រោយ យើងអាចរកឃើញគោលដៅវិនិយោគដ៏ល្អបំផុត សម្រាប់សហគ្រាស និងវិនិយោគិនបរទេស ដើម្បីចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា បង្កើតនូវជ័យជម្នះ ៣ សម្រាប់សហព័ន្ធក្រុមហ៊ុន វិនិយោគិន និងប្រទេសកម្ពុជា៕