(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំទិវាជាតិអំណាន លើកទី៥ ក្រោមប្រធានបទ «ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍» នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ នៅទីស្តីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

បើតាមក្រសួងអប់រំសន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធាណជន និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ និងរៀបចំទិវាជាតិអំណាន១១ មីនា ឆ្នាំ២០២០នេះ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាន និងតែងនិពន្ធនៅកម្ពុជា៕