(កោះកុង)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ ១ករណី បានកើតឡើងនៅចំណុចវិថីសាយភូថងផ្លូវជាតិលេខ៤៨ ស្រុកបូទុមសាគរ ខេត្តកោះកុង បានបណ្តាលឲ្យរបួសជាង ១០នាក់។

អធិការនគរបាលស្រុកបូទុមសាគរ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តថា រថយន្តដឹកតុការ ធ្វើដំណើរពីស្រុកអំបិល ទៅកាន់កោះស្តេច ស្រាប់តែដល់ចំណុចផ្លូវកោង ក៏ក្រឡាប់ខ្លួនឯងបណ្តាលឲ្យរបួស ១៤នាក់។

ក្រោយកើតហេតុភ្លាមៗ ក្រុមការងារអាជ្ញាធរ និងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ ជួយសង្រ្គោះដឹកទៅមន្ទីរពេទ្យ និងមណ្ដលសុខភាពអណ្តូងទឹក ដើម្បីជួយសង្គ្រោះ៕