(ភ្នំពេញ)៖ កីឡាករ Kevin De Bruyne របស់ Manchester City ដែលជាកីឡាករតំណាង ស្រាបៀរ កម្ពុជា ត្រូវបានជ្រើសរើសជាកីឡាករលេងល្អបំផុតប្រចាំការប្រកួត (Man of the Match) លើទីលាន Berabeu កាលពីរំលងអាធ្រាត្រថ្ងៃទី ២៧ កុម្ភៈ។

ក្នុងការប៉ះគ្នារវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បានស៊ុតបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៨៣ យកឈ្នះក្រុមអេស្ប៉ាញមួយនេះ បន្ទាប់ពីមិត្តរួមក្រុមរបស់ខ្លួនតាមបានស្មើ១ទល់នឹង១ នៅនាទីទី៧៨។

ក្រៅពីជួយស្វែងរកគ្រាប់បាល់ជ័យជម្នះ Kevin De Bruyne ជួយចែកបាល់ និងដឹកនាំការលេងរបស់ក្រុមក្នុងការប្រកួតនោះបានយ៉ាងល្អ។
Man City កំពុងមានគ្រាប់បាល់នាំមុខ Real Madrid។ ជំនួបបន្ទាប់រវាងក្រុម Man City និង Real Madrid នឹងធ្វើឡើងនៅកីឡដ្ឋាន Etihad ថ្ងៃអង្គារទី១៧ ខែមីនា ខាងមុខ៕