(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា អគ្គិភ័យឆេះរោងចក្រ ស្តុកក្រណាត់ និងផលិតអំបោះ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងទៅវិញហើយ ក្រោយកម្លាំងសមត្ថកិច្ច គ្រប់ស្ថាប័នរួមដៃគ្នាដើម្បីសង្គ្រោះ។

តាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីសមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កើតឡើងដោយសារតែមូលហេតុ មកពីផ្ទុះសេខ្សែភ្លើង ដាក់មកលើសំឡីសំរាប់ផលិត្រណាត់ និងផលិតអំបោះ។ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់ឡានទឹក អស់ចំនួន៤៩គ្រឿង។ នៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ គេឃើញមានវត្តមានទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ទៅដឹកនាំបញ្ជាបាញ់ពន្លត់ផងដែរ។

របាយការណ៍ បានឲ្យដឹងទៀតថា ម្ចាស់ឃ្លាំងខាងលើ ឈ្មោះ អ៉ឹង ប៊ុនប៉េង អាយុ៥៥ឆ្នាំ សញ្ជាតិខ្មែរ អាស័យដ្ឋានផ្ទះលេខ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានជួលឲ្យជនជាតិចិន ដែលឈ្មោះ LIN XIANMIAN សញ្ជាតិ ចិន កាន់លិខិតឆ្លងដែនលេខ P CHN EE 6716330។

យ៉ាងណាមិញ ក្នុងគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ ខណៈទំហំខូចខាត៖ ឃ្លាំង១៦ម៉ែត្រ គុណ៦០ម៉ែត្រ៕