(ភ្នំពេញ)៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោងជិត ១០ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច និងអាជ្ញាធរ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ រហូតគ្រប់គ្រងស្ថានភាពបានឡើងវិញ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងពីទំហំនៃការខូចខាតនោះឡើយ រង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជាមុនសិន៕