(ភ្នំពេញ)៖ លោកអ្នកបានដឹង រួចមកហើយថា ក្រុមហ៊ុន KIA គឺជាក្រុមហ៊ុនលក់រថយន្ត ដែលមានឈ្មោះល្បីល្បាយ នៅលើពិភពលោក។ នៅថ្ងៃទី២៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ KIA ប្រចាំប្រទេសកម្ពុជា នឹងប្រកាសឲ្យអតិថិជនទាំងអស់ អញ្ជើញមកទស្សនា នឹងទទួលយកបទពិសោធន៍ថ្មី ពីរថយន្ត All-New KIA SELTOS ប្រភេទ SUVនេះ នៅអគារតាំងបង្ហាញរថយន្ត KIA ក្នុងទីក្រុងភ្នំពេញ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនលក់រថយន្ត KIA បានធ្វើការរៀបចំអាហារសម្រន់ និងភេសជ្ជៈ ដើម្បីជាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញចូលរួម របស់អតិថិជនថែមទៀតផង។

គួររំលឹងផងដែរថា All-New KIA SELTOS ប្រភេទ SUV លក្ខណៈគ្រួសារ៥កៅអី GT Line ដ៏ទំនើប និងស៊ីវិល័យបំផុតនេះ គឺបានបំពាក់មកនៅ បច្ចេកវិទ្យាដ៏ទំនើបៗ ប្រភេទចុងក្រោយបំផុត សម្រាប់អតិថិជន ដូចជា៖

* Smart Key
* ប្រព័ន្ធជំនួយពេលចូលចត (Parking Assist System)
* ប្រព័ន្ធ Sensor ផ្នែកខាងក្រោយ
* ប្រព័ន្ធទប់លំនឹងបើកបរក្នុងស្ថានភាពផ្លូវកោង ឬ ផ្លូវរអិល
* ប្រភេទកៅអីស្បែក
* កៅអីសម្រាប់អ្នកបើកបរអូតូ
* Apple Car Play & Android Auto
* ប្រព័ន្ធបំពងសំលេងចំនួយ៨គ្រាប់។ អ្វីដែលកាន់តែពិសេស គឺមានការផ្តល់ការធានាបីឆ្នាំ នឹងប្រាំមួយម៉ឺនគឺឡូម៉ែត ពីក្រុមហ៊ុនថែមទៀតផង។

ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមអតិថិជនទាំងអស់អញ្ជើញ មកកាន់អគារតាំងបង្ហាញរថយន្ត KIA ឬ ធ្វើការហៅទៅផ្នែកបំរើអតិថិជន របស់ក្រុមហ៊ុន KIA៖ ០៩៥ ៩៩៩ ៧៩៩/ ០៩៥ ៩៩៩ ១៩១។ ហ្វេសប៊ុកផេកផ្លូវការ៖ https://www.facebook.com/kiamotorsKH/