(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានករណីគួរឱ្យភ្ញាក់ផ្អើល ក្រោយមានជនជាតិចិនមួយក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិន ដូចគ្នាដាក់ក្នុងរថយន្ត១គ្រឿង តែត្រូវសមត្ថកិច្ចខណ្ឌ ៧មករា ដេញបង្ក្រាបបាននៅចំណុចរង្វង់មូលកួចកាណុង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មូលហេតុដែលបណ្តាលឱ្យមានការចាប់ជនជាតិចិន ដូចគ្នាដាក់ក្នុងរថយន្តនេះ មិនទាន់បញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈពេលនេះ ជនជាតិទាំងចិន ត្រូវបានសមត្ថកិច្ចខណ្ឌ ៧ មករា សហការជាមួយកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនមកអធិការខណ្ឌ ៧មករា ដើម្បីធ្វើការសួរនាំ៕