(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កម្ពុជា បានដាក់ចេញនូវសេចក្តីណែនាំមួយ ស្តីពីវិធានការបង្ការការចម្លងជំងឺរលាកសួតកូរ៉ូណាថ្មី ឬ Covid-19 សម្រាប់អ្នកគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងវិធានការនេះ ក្រសួងទេសចរណ៍តម្រូវឱ្យបុគ្គលិកទទួលភ្ញៀវសាកសួរអំពីប្រវត្តិធ្វើដំណើររបស់ភ្ញៀវ និងសង្កេតពីស្ថានភាពសុខភាពរបស់ភ្ញៀវ ខណៈពេលស្នាក់នៅក្នុងសណ្ឋាគារ។ បើសិនភ្ញៀវបានធ្វើដំណើរក្នុងអំឡុងពេល១៤ថ្ងៃ ទៅតំបន់ដែលឆ្លងជំងឺនេះ និងបង្ហាញពីរោគសញ្ញា នៃជំងឺគ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ឬថប់ដង្ហើម មគ្គុទេ្ទសក៍ទេសចរណ៍ត្រូវរាយការណ៍ជាបន្ទាន់ ទៅក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលមានលេខ Hotline ១១៥ ឥតគិតថ្លៃ និងតម្រូវទេសចរដែលសង្ស័យត្រូវពាក់ម៉ាស់ មុននាំពួកគាត់ទៅមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលថែទាំសុខភាពឱ្យបានត្រឹមត្រូវ។

ក្រសួងទេសចរណ៍ ក៏តម្រូវឱ្យរៀបចំម៉ាស់ និងដាក់អាល់កុលក្នុងដបសម្រាប់លាងដៃនៅកន្លែងទទួលភ្ញៀវ ភោជនីយដ្ឋាន បន្ទប់ហាត់ប្រាណ ផ្លូវចូល ឬជណ្ដើរយន្ត។ល។ ផ្តល់សេវាទាំងអស់នេះដល់ភ្ញៀវ បុគ្គលិកសណ្ឋាគារអាចកាត់បន្ថយការចម្លងមេរោគពីមនុស្សទៅមនុស្សបាន៕

ខាងក្រោមនេះ ជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖